សម្តេចប៉ាបយាងជួបជាមួយអនុប្រធានាធិបតីបូលីវី

សម្តេច​ប៉ាបហ្វ្រង់ស៊ីស្កូ ទទួល​ជួប​លោក  ដាវីត ចូកេហានសា សេប៉េដេស (David Choquehuanca Cèspedes )អនុប្រធាន​ប្រទេស​បូលីវីកាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា សប្តាហ៍មុននៅបុរីវ៉ាទីកង់។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។​

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មានរបស់សន្តអាសនៈបានឲ្យដឹងថា លោកអនុប្រធា នាធីបតី ក្រោយមកបានជួបជាមួយនាយករដ្ឋមន្រ្តីនៃសន្តអាសនៈ គឺលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន អមដោយលោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងពេលកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលភាគីទាំងពីរបានពិភាក្សាអំពី ទំនាក់ទំនងល្អរវាង សន្តអាសនៈ និងបូលីវី ព្រមទាំងរឿងបញ្ហាព្រះសហគមន៍​ក្នុងតំបន់។​

ពាក់ព័ន្ធនឹងរឿងព្រះសហគមន៍នៅក្នុងតំបន់ ភាគីទាំងពីរ បានគូសបញ្ជាក់ ដោយផ្តោតជាពិសេសលើការរួមចំណែករបស់ព្រះសហគមន៍​ចំពោះសង្គមបូលីវី។

ហើយជាចុងក្រោយភាគីទាំងពីក៏បានពិភាក្សាគ្នា ​ពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​ស្ថានការណ៍​នយោបាយ និង​សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេសនិង​តំបន់ផងដែរ៕

Daily Program

Livesteam thumbnail