សម្តេចប៉ាបយាងជួបជាមួយតំណាងព្រះសហគមន៍មកពីតំបន់អាម៉ាហ្សូន

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅដើមសប្តាហ៍នេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួល តំ ណាងព្រះសហគមន៍មកពីតំបន់អាម៉ាហ្សូន ដែលដឹកនាំដោយលោកកាឌីណាល់ ប៉េត្រូ បារេតូ (Pedro Barreto) ប្រធានក្រុមអន្តរសភាព្រះសហគមន៍កាតូលិកនៅតំបន់អាម៉ាហ្សូន។

លោកកាឌីណាល់បានថ្លែងប្រាប់វិទ្យុវ៉ាទីកង់ថា នៅក្នុងជំនួបជាមួយនឹងសម្តេចប៉ាប ក្រុមការ​ងា​ររបស់ព្រះសហគមន៍បានរាយការណ៍ជូនសម្តេចប៉ាបនូវវឌ្ឍនភាពដែលព្រះសហគមន៍បានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីសន្និបាតព្រះសហគមន៍នៅតំបន់អាម៉ាហ្សូន​ដែលបានធ្វើកាលពី៥ឆ្នាំមុន។

លោកបានបន្ថែមថា សមាជិកគណប្រតិភូ បានបង្ហាញ ពីការព្រួយបារម្ភចំពោះសម្តេចប៉ាបពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញបរិស្ថាន ហើយក៏រាយការណ៍អំពីបញ្ហាប្រឈមនានាដោយរូមទាំងអំពើ ឃាតកម្មលើសកម្មជនបរិស្ថាន និងការកេងប្រវ័ញ្ចធនធានធម្មជាតិ "ការជីកយករ៉ែខុសច្បាប់ ។

ដោយឡែកសម្តេចប៉ាបបានមានបន្ទូលលើកទឹកចិត្តឲ្យព្រះសហគមន៍នៅទីនោះបន្តកិច្ចខិតខំ ប្រឹងប្រែងបន្ថែមទៀតលើកិច្ចការនេះ និងក៏បានចែករំលែកនូវអំណរគុណដល់ការចែករំលែកនូវបទពិសោធនៃគំរូការងារនិងភារកិច្ចក៏ដូចជាការប្រកាសដំណឹងល្អនៅក្នុងតំបន់៕

Daily Program

Livesteam thumbnail