សម្តេចប៉ាបយាងចុះទស្សនៈកិច្ចសាលាកុមារពិការនៅទីម័រខាងកើត
កាលពីថ្ងៃអង្គារ៍ទី ១០ ខែ កញ្ញា ឆ្នាំ២០២៤ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានយាងធ្វើទស្សនកិច្ចនៅសាលាកុមារពិការ មួយនៅក្នុងប្រទេសទីម័រខាងកើតជាកន្លែងដែលទ្រង់ ថ្លែងអំណរគុណដល់អស់បុគ្គលិកដែលបាននៅមើលថែទាំកុមារនិងជួយបង្រៀនពួកគេឲ្យរឹងមាំ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ហ្វ្រង់ស៊ីស បាន សាលា អ៊ីម៉ាស អាល់ ម៉ា (Irmãs Alma ) ដោយនៅតាមដងផ្លូវគឺពោរពេញទៅដោយមនុស្សកំពុងរង់ចាំ ស្វាគមន៍ទ្រង់ ស្របពេលដែល កុមារមួយក្រុមស្លៀកពាក់សំលៀកបំពាក់ប្រពៃណីបានស្វាគមន៍ទ្រង់ អមដោយក្រុមចម្រៀងនៅពេលយាងដល់សាលា។
សាលានេះបានកំពុងតែអប់រំកុមារពិការចំនួន ៥០ នាក់ ដោយនៅក្នុងនោះ មាន ២៨ នាក់ ជាកុមារី ។
នៅក្នុងឱកាសនោះ សម្តេចប៉ាប បានលើកទឹកចិត្តកុមារាកុមារី និង បងស្រី ព្រមទាំងបុគ្គលិកឲ្យបន្តតស៊ូធ្វើយ៉ាងណាបន្តសកម្មភាពដើម្បីជួយដល់កុមារពិការទាំងនេះអាចចូលទៅសមាហរណកម្មសង្គមវិញបាន ។
នាឱកាសនោះ សម្តេចប៉ាបក៏បាននិទានរឿងមួយនៅក្នុងគោលបំណងឲ្យកុមារាកុមារីពិកាចេះបន្តលើកកំពស់សេចក្តីស្រឡាញ់ និង លើកកំពស់ការយល់ពីខ្លួនឯង ពីសារៈសំខាន់របស់ខ្លួន ហើយក៏បានអរគុណ ដល់ទឹកចិត្តបងស្រី និង កម្មករនៅសាលាដែលបន្តជួយគាំទ្រសាលានេះបន្តទៀត ។