សម្តេចប៉ាបមានបន្ទូលថា សំឡេងរបស់យុវជននឹងឮដល់ចុងផែនដី

នៅ​ក្នុងឱកាសនៃ​ការ​បើកកម្មវិធីឆ្នាំ​មកហាករុណាទិគុណ​​សម្រាប់យុវជន សម្តេចប៉ាបឡេអូទី១៤ បានយាងស្វាគមន៍​យុវជនដែលបានធ្វើធម្មយាត្រាមក កាន់​ទីលានសន្តសិលា។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបឡេអូ បាន​​អញ្ជើញ​ពួកយុវជនទាំងអស់​ឱ្យរួមគ្នា​អធិស្ឋាន​សុំ​សន្តិភាព ដោយមានបន្ទូលថា ចូរ​យើង​ដើរ​ជាមួយ​នឹង​​ជំនឿ​លើ​ព្រះយេស៊ូ​ដើម្បីត្រួស​ត្រាយ​​ផ្លូវនៃក្តីស្រលាញ់និងការអត់ឱនដើម្បីសន្តិភាព​។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា យុវជនគឺជាប្រភពនៃពន្លឺលោកិយ ដូច្នេះគប្បី​យកចិត្តទុកដាក់​នៅក្នុងការអប់រំចិត្តគំនិតតាមគំរូរបស់ព្រះយេស៊ូ​។

សម្តេចប៉ាបបានមានបន្ទូលថា យុវជនគឺជាស្នូលនៃផែនដី ហើយក៏ជាពន្លឺនៃពិភពលោក ដូច្នេះសម្លេងនិងប្រតិកម្មរបស់យុវជនគឺសំខាន់ហើយមានទម្ងន់បំផុតនៅពេលនេះ៕

Daily Program

Livesteam thumbnail