សម្តេចប៉ាបមានបន្ទូលថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាទេ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលជាថ្មីម្តងទៀតថា សង្រ្គាមគ្មានចំណេញ ហើយវាមិនអាចដោះសា្រយ បញ្ហាបានទេ គឺវាមានតែបន្តឲ្យមានទុក្ខលំបាក និង គ្រោះមហន្តរាយតែប៉ុណ្ណោះ។
នៅថ្ងៃពុធសប្តាហ៍នេះសម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់ថា ពិភពលោកនៅតែត្រូវការការសន្ទនា និង ការអធិដ្ឋានសុំសន្តិភាព។ ការសន្ទនានិងការអធិដ្ឋានគឺជាច្រើនដែលអាចនឹងនាំមកនៅសន្តិភាពនិងការបញ្ចប់សង្រ្គាមបាន ចូររិះគិតអំពីចំណុចទាំងនេះ។
សម្តេចប៉ាបបានបញ្ជាក់ជាថ្មីថា «សង្គ្រាមគឺជាការបរាជ័យរបស់មនុស្ស ហើយគ្មាន សង្គ្រាមណាអាចឲ្យគេ ដោះស្រាយបញ្ហាបានទេ នៅពេលនេះ"។
នៅចំពេលដែលពិភពលោកកំពុងតែមានជម្លោះជាច្រើនកន្លែង សម្តេចប៉ាបបានអធិស្ឋានជាពិសេសសម្រាប់ "មរណសាក្សីនៅ អ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល និងមីយ៉ាន់ម៉ា”។ ហើយទ្រង់មានបន្ទូលថា រាល់ថ្ងៃមានកុមារជាច្រើនបានស្លាប់ មនុស្សស្លូតត្រង់ជាច្រើនបានបាត់បង់ជីវិតដោយមិនដឹងអ្វីទាំងអស់។សម្តេចប៉ាបបានបន្តអំពាវនាវសុំសន្តិភាព ដោយលើកទឹកចិត្តឲ្យមនុស្សជាតិនានា អធិស្ឋានជានិច្ចសុំសន្តិភាព៕