សម្តេចប៉ាបព្យាយាមចូលរួមកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍តាមរយៈសារលិខិត

បើទោះបីជាស្ថានភាពសុខភាពទូទៅរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូនៅមិនទាន់បង្ហាញវត្តមានជាសាធារណៈក៏ដោយក៏ទ្រង់នៅតែយកចិត្តទុកដាក់នឹងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ក្រោយពេលដែលអាកខានរៀបចំតាំងពីទ្រង់យាងចូលមន្ទីរពេទ្យមក។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានផ្ញើជាសារតាមសំណេរទៅកម្មវិធីអប់រំជំនឿរបស់ទ្រង់នៅរៀងរាល់ថ្ងៃពុធថា ច្រកទ្វាដើម្បីធ្វើដំណើរទៅកាន់ព្រះជាម្ចាស់គឺមិនដែលបិទហើយពេលវេលាក៏មិនដែលមានកំណត់ដែរ។
នៅក្នុងសារអប់រំជំនឿនោះសម្តេចប៉ាបបានលើកឡើងថា មនុស្សគ្រប់រូបនៅតែមានឱកាសជានិច្ចនៅក្នុងការប្រកាសថ្វាយខ្លួនដើម្បីជំនឿ ហើយការគិតអំពីព្រះជាម្ចាស់ក៏វាមិនដែលចេះយឺតពេលដែរ។
សម្តេចប៉ាបបានអំពាវនាវដល់គ្រីស្តបរិស័ទ កុំឱ្យបាត់បង់ក្តីសង្ឃឹម ព្រោះព្រះជាម្ចាស់តែងតែផ្តល់ឱ្យយើងនូវលទ្ធភាពនៃការចាប់ផ្តើមឡើងវិញជានិច្ច។
Daily Program
