សម្តេចប៉ាបពិភាក្សាអំពីឯកភាពនីយកម្មជាមួយយុវជនឥណ្ឌូនេស៊ី
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាង ជួបជាមួយសមាជិកវ័យក្មេងនៃ ក្រុមបញ្ញាជនគ្រិស្តសាសនានៅហ្សាកាតាដែលជាផ្នែកមួយកម្មវិធីទស្សនៈកិច្ច ថ្ងៃដំបូងរបស់ទ្រងើនៅទីក្រុងហ្សាកាតា ។
នៅក្នុងឱកាសនៃការពិភាក្សានេះ សម្តេចប៉ាបបានចែករំលែកនូវគោលការណ៍ណែនាំមួយចំនួន សម្រាប់ការរួមរស់ដោយសន្តិភាព។
សម្តេចប៉ាបបានពិភាក្សាដោយផ្ទាល់ជាមួយនឹងពួកគេ ហើយបានចែករំលែកនូវគោលការណ៍ចំនួនបួននៃការរួមរស់ដោយសន្តិភាពថា ចំណុចទី១ ការពិតប្រសើរជាងគំនិត ទី២ការរួបរួមគឺប្រសើរជាងជម្លោះ ទី៣ គំនិតជារួមប្រសើរជាគំនិតផ្នែកមួយ ហើយទី៤ ការគិតគឺប្រសើរជាងគំនិត។
សម្តេចប៉ាបបានមានបន្ទូលថា នៅពេលដែលមនុស្សជាតិមានទស្សនៈនិងគោលការណ៍ខុសគ្នាហើយប្រកាន់ខ្លាំងរាងខ្លួន វាអាចនឹងបណ្តាលឲ្យមានជម្លោះ និង សង្រ្គាម ហើយនៅពេលដែលធ្លាក់នៅក្នុងសង្រ្គាម បរាជ័យនឹងកើតមានលើគ្រប់ភាគី សូមកុំបង្កជម្លោះ ។