សម្តេចប៉ាបពញ្ញាក់​វត្តមាន​ដល់​​យុវជន​បែលហ្ស៊ិក​

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានយាងជួបជាមួយនឹងក្រុមយុវជនមួយតាមរយៈការយាងចូលរួម ព្រឹត្តិការណ៍យុវជន​បង្កឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​ដល់​ពួកគេ។ ក្នុង​ឱកាស​នោះ​ទ្រង់​មាន​បន្ទូលថា  "ក្តីសង្ឃឹមកើតឡើង" នៅប្រទេសបែលហ្សិក ហើយបានប្រាប់យុវជនឱ្យអធិស្ឋាន និងស្វែងរកឡើងវិញនូវភាពគ្មានទោសពៃរ៍ដូចកូនក្មេង និងសេចក្តីអំណរដែលព្រះប្រាថ្នាសម្រាប់យើងទាំងអស់គ្នា។

វ៉ាទីកង់ញូវបានរាយការណ៍ថានៅចុងបញ្ចប់នៃកម្មវិធីជួបជាមួយបងប្អូន ជេស្វីតរបស់ទ្រង់នៅប្រទេសបែលហ្ស៊ិកកាលពីល្ងាចថ្ងៃសៅរ៍ សម្តេចប៉ាបបានចំណាយពេលយប់ថ្ងៃសៅរ៍របស់ទ្រង់នៅជាមួយនឹងយុវជនចំនួន ៦000 នាក់ដែលបានប្រមូលផ្តុំគ្នានៅឯពិព័រណ៍ ទីក្រុង ប្រ៊ុចសែល ។

នេះគឺជាព្រឹត្តិការណ៍មួយក្នុងស្មារតីនៃទិវាយុវជនពិភពលោក រួមទាំងធម្មយាត្រា សិក្ខាសាលាប្រកបដោយភាពច្នៃប្រឌិតស្តីពីជំនឿ និងខាងវិញ្ញាណ ពិធីប្រគុំតន្ត្រី និងការស្នាក់រួមគ្នានៅមួយយប់នៅក្នុងពហុ កីឡដ្ឋាន King Baudouin

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមយុវជនគ្រីស្ទានប្រហែល៤០ នៅទីក្រុងធំៗបីរបស់បែលហ្ស៊ិក ដែលរួមមាន ហ្លេនឌ័រ ( Flanders)  វលឡូនៀ (Wallonia) និង ប្រ៊ុចសែល ដោយមានការគាំទ្រពីក្រុមអន្តរសភាលោកអភិបាល នៃព្រះសហគមន៍ បែលហ្សិក។

ដោយនឹកការចងចាំពីទិវាយុវជនពិភពលោក ព្រះវរបិតាបរិសុទ្ធត្រូវបានស្វាគមន៍ដោយយុវជនដែលមានសេចក្តីរីករាយដែលមិននឹកស្មានថាទ្រង់នឹងសួរសុខទុក្ខពួកគេ។

ក្នុង​អំឡុង​ពេល​ជួប​គ្នា​នេះ សម្តេច​ប៉ាប បាន​លើក​ទឹក​ចិត្ត​យុវជន​ក្នុង​សេចក្តី​ជំនឿ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​ពួកគេ​ដោយ​សេចក្តី​ស្រឡាញ់។

សម្តេចប៉ាប ​បាន​ជំរុញ​ពួកគេ​ឲ្យ​ខិតខំអធិដ្ឋាន​ជានិច្ចដើម្បី​រក្សា​ព្រះជាម្ចាស់​នៅក្នុង​ដួងចិត្ត​ពួកគេ​ ​ប្រាប់​ពួកគេ​កុំ​ឲ្យ​មើលងាយ​អ្នក​ដទៃ​៕

Daily Program

Livesteam thumbnail