សម្តេចប៉ាបពង្រឹងគណៈកម្មាការការពារអនីតិជន
អ្នកជំនាញមួយរូបនៅក្នុងកិច្ចការការពារអនីតិជនបានលើកឡើងថា សន្តអាសនៈកំពុងតែ ជំរុញការលើកកំពស់សុខមាលភាព និងការពារអនីតិជននានា។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាការលើកឡើងរបស់លោកស្រី តេរីសា មូរី គេតេលខេម (Teresa Kettelkamp) ដែលទើបតែត្រូវបានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានតែងតាំងជាជំនួយ ការអគ្គលេខាធិការបន្ថែមថ្មីសម្រាប់គណៈកម្មាធិការការពារអនីតិជនរបស់ព្រះសហគមន៍កាតូលិក។
លោកស្រីបាន ចែករំលែកនូវសេចក្តីក្តីសង្ឃឹមរបស់លោកស្រីសម្រាប់កាតព្វកិច្ចបន្ថែមរបស់គណៈកម្មាការ និងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ព្រះសហគមន៍កាតូលិក ក្នុងការការពារអនីតិជន និងមនុស្សពេញវ័យដែលងាយរងគ្រោះ។
លោកស្រី តេរីសា មូរី គេតេលខេម បាននិយាយថា ការសម្រេចចិត្តរបស់សម្តេច ក្នុងការបញ្ចូលគណៈកម្មាធិការបស់ព្រះសហគមន៍សម្រាប់ការការពារអនីតិជននៅក្នុងរចនាសម្ព័ន្ធនៃការងារសង្គមរបស់សន្តអសនៈគឺជាការពង្រឹងសម្លេងនិងកិត្យានុភាពរបស់គណៈកម្មការដើម្បីលើកកំពស់កិច្ចការដែលគួរចាំបាច់ត្រូវតែលើកទឹកចិត្ត ។
លោកស្រីបានបន្តថា លោកស្រីគិតថាតួនាទីរបស់របស់គណកម្មការនៅក្នុងចង្កោមរចនាសម្ព័ន្ធរបស់សន្តអាសនៈគឺផ្តល់ឱ្យយើងនូវសម្លេងកាន់តែខ្លាំងនៅក្នុងព្រះសហគមន៍ ជាពិសេសតួនាទីរបស់យើងនៅក្នុងច្បាប់។
លោកស្រីបានបន្តថា ៖ «ការសម្រេចចិត្តនេះបានពង្រឹងកាតព្វកិច្ចជា អចិន្ត្រៃយ៍របស់យើង ហើយបានពង្រឹងសារៈសំខាន់ដែលព្រះជាម្ចាស់ បានដាក់ព្រះទ័យលើការការពារកុមារ និងជនដែលងាយរងគ្រោះទាំងឡាយ»។