សម្តេចប៉ាបផ្តួចផ្តើមឲ្យមាន 'ការទូតនៃក្តីសង្ឃឹម'

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូយាងទទួលក្រុមអ្នកការទូតដែលមាននិវេសនដ្ឋាននៅបុរីវ៉ាទីកង់ទាំងអស់កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤ ទ្រង់បានអំពាវនាវឱ្យបណ្តាឯកអគ្គរដ្ឋទូតនានាដែលមានទំនាក់ទំនងការទូតនឹងសន្តអាសនៈរិះគិតអំពីការទូតដែលផ្តោតលើក្តីសង្ឃឹមដោយផ្អែកលើការពិត ការលើកលែងទោស សេរីភាព និងយុត្តិធម៌។

ប្រភពដដែលបានបន្តថា នេះគឺជាទស្សនវិស័យការទូតថ្មីប្រចាំឆ្នាំ២០២៥ ដែលសម្តេចប៉ាប បានដាក់ចេញ ហើយឆ្លងតាមគំនិតផ្តួចផ្តើមឲ្យមាន "ការទូតនៃក្តីសង្ឃឹម" នេះឡើងគឺត្រូវឈរនៅ លើមូលដ្ឋាននៃសច្ចភាពនៃពាក្យគន្លឹះខាងលើ។

សម្តេចប៉ាបបានមានបន្ទូលថា ការពិត ការអភ័យទោស សេរីភាព និងយុត្តិធម៌ គឺជាមូលបទដ៏សំខាន់ដែលចាំបាច់ពិតប្រាកដ ដើម្បីកសាងនូវភាតរភាពនៃសង្គម។

នៅក្នុងពេលជាមួយគ្នានេះ សម្ដេចប៉ាបបាន​ថ្លែង​អំណរគុណ​ចំពោះ​អាជ្ញាធរ​អ៊ីតាលី​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែងរៀបចំ​ទីក្រុង​រ៉ូម​ដើម្បី​ស្វាគមន៍បូជនីយេសក៍រាប់​លាន​នាក់​ដែល​នឹង​ធ្វើ​ដំណើរ​មកកាន់បុរីវ៉ាទីកង់ក្នុង​ឆ្នាំ ២០២៥នេះ។

សម្តេចប៉ាបបានមានបន្ទូលថា មូលបទនេះក៏សំខាន់ ដែលពិភពលោកគួរតែគិតគូរ ខណៈតំបន់ខ្លះកំពុងតែ ហែកហួរដោយជម្លោះ អំពើភេរវកម្ម ភាពតានតឹងក្នុងសង្គម និងការបង្កើតរបាំងថ្មីដែលបែងចែកមនុស្ស។

សម្តេចប៉ាបបានមានបន្ទូលទៀតថា "ការទូតនៃក្តីសង្ឃឹម" ជាទស្សនវិស័យដែលអាចបោសសម្អាតពពកដ៏ក្រាស់នៃសង្រ្គាមជាមួយនឹង "ខ្យល់នៃសន្តិភាពជាថ្មី" ។

ទ្រង់បានបញ្ជាក់ថា មនុស្សទាំងអស់ មានធម្មជាតិស្រេកឃ្លានការពិត ហើយពួកគេក៏ចង់ស្តាប់ដំណឹងរីករាយដែលឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះពួកគេពីភាពវេទនាដែលពួកគេកំពុងតែឆ្លងកាត់។

សម្តេចប៉ាបក៏បានបន្ថែមទៀតថា ការទូតនៃក្តីសង្ឃឹមក៏ជា “ការទូតនៃយុត្តិធម៌” ដោយនិយាយថា មិនអាចមានសន្តិភាពដោយគ្មានយុត្តិធ៌មទេនោះ៕

Daily Program

Livesteam thumbnail