សម្តេចប៉ាបផ្តាំផ្ញើឲ្យក្រុមគ្រួពេទ្យវះកាត់ការពារជីវិតនិងការពារការឈឺចាប់របស់មនុស្សជាតិ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីពេលថ្មីៗនេះបានមានបន្ទូលទៅកាន់សមាជិកនៃសមាគមក្រុមគ្រូពេទ្យវះកាត់អ៊ីតាលីនៅបុរីវ៉ាទីកង់ ក្នុងឱកាសដែលពួកគេរៀបចំសមាជជាតិលើកទី១២៦ថា តួនាទីរបស់ពួកគេសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្សជាតិ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ដោយបង្ហាញពីការគោរពចំពោះក្រុមគ្រូពេទ្យវះកាត់ជនជាតិអ៊ីតាលី សម្តេចប៉ាប រំឭកពួកគេឱ្យបន្តកិច្ចខិតខំការពារជីវិតអ្នករងទុក្ខទាំងនោះ ហើយថាវិទ្យាសាស្ត្រគឺបម្រើមនុស្សជាតិ មិនមែនបញ្ច្រាសទេ។

សម្តេចប៉ាបបានមានបន្ទូលថា ៖ «នៅពេលដែលអ្នកមានរូបកាយអ្នកជំងឺ នៅក្នុងដៃរបស់អ្នក អ្នកត្រូវ ដើរតួជា 'សិប្បករនៃសុខភាព'ហើយប្រព្រឹត្តចំពោះអ្នកដ៏ទៃដោយការថែទាំដូចគ្នានឹងការថែទាំខ្លួនអ្នក»។

សម្តេចប៉ាបបានសំដែងការគោរពនិងកៀត សរសើរការងាររបស់ក្រុមគ្រូពេទ្យវះកាត់ដើម្បីសង្គ្រោះ និងថែទាំជីវិត ហើយអរគុណពួកគេចំពោះការលះបង់ដែលពួកគេបានធ្វើដើម្បីធ្វើការងារដ៏សំខាន់នេះ។

ក្នុងបរិបទនេះ សម្តេចប៉ាបបានជំរុញឱ្យពួកគេបន្តធ្វើសកម្មភាពប្រកបដោយមនុស្សធម៌ និងវិជ្ជាជីវៈ ពីព្រោះនៅក្នុងមួយជីវិតមនុស្សគឺសុទ្ធតែឆ្លងកាត់តម្រូវការផ្នែកវេជ្ជសាស្រ្តជានិច្ច ។

នៅក្នុងពេលដែលការវះកាត់ពឹងផ្អែកលើបច្ចេកវិទ្យាថ្មីៗជាច្រើន រួមទាំងបញ្ញាសិប្បនិមិត្ត សម្តេចប៉ាបបានទទួលស្គាល់ថា បច្ចេកវិទ្យា មានសារៈសំខាន់ ប៉ុន្តែសូមកុំភ្លេចថាគ្មានអ្វីអាចជំនួសដៃរបស់គ្រូពេទ្យវះកាត់បានឡើយ។

ព្រះវរបិតា​បរិសុទ្ធ​បាន​លើក​ទឹក​ចិត្តក្រុម​គ្រូពេទ្យ​ឲ្យ​លើក​កម្ពស់​តម្លៃ​មនុស្ស​ជា​ពិសេស​ដល់​គ្រូពេទ្យ​វះកាត់​នា​ពេល​អនាគតដោយលើកឡើងថា "ការងាររបស់អ្នក និងបេសកកម្មរបស់អ្នក តែងតែមានសារៈសំខាន់ខ្លាំងណាស់៖ ដូច្នេះទូលបង្គំខ្ញុំសូមអញ្ជើញអ្នកឱ្យធ្វើជាអ្នកការពារជីវិតរបស់អ្នករងទុក្ខ ជាអ្នកការពារជីវិតរបស់អ្នកដែលរងទុក្ខ៕

Daily Program

Livesteam thumbnail