សម្តេចប៉ាបផ្តល់ជំនួយដល់ជនអនាថានៅតំបន់ក្រីក្របំផុតនៅអុីតាលី

វ៉ាទីកង់ញូវបានរាយការណ៍ថា ទីក្រុង រីងជីអូ កាឡាប្រៀ ( Reggio Calabria) ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ដែលគេហៅថា ទីក្រុងតង់ ដែលជាទីកន្លែងតាំងលំនៅរបស់ជនឥន្តោប្រវេសន៍ បានទទួលជំនួយពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ។

ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាប និងព្រះសហគមន៍កាតូលិកតែងតែយកចិត្តទុកដាក់ និងបានផ្តល់ជំនួយដល់ទីប្រជុំជនក្រីក្រនេះជាបន្តបន្ទាប់ ហើយថ្មីៗនេះ សម្តេចប៉ាបក៏បានសម្រេចផ្តល់ការគាំទ្រ បើកកន្លែងមជ្ឈមណ្ឌលបោកគក់ និងបន្ទប់ទឹក សម្រាប់ជនក្រីក្រ ឬជនអនាថា ទាំងនេះរក្សាអនាម័យផ្ទាល់ខ្លួន ។

ប្រភពដដែលបានឲ្យដឹងថា ទីកន្លែងនោះត្រូវបានគេដឹងថា គឺជាកន្លែងប្រមូលផ្តុំដោយជនភៀសខ្លួន និង​អ្នកក្រីក្រដែលមានប្រមាណជា ១៧៥ ០០០ នាក់ រស់នៅ។

ពួកគេកំពុងតែរស់នៅក្នុងជីវភាពដ៏ត្រដាបត្រដួសមែនទែន ដោយគ្មានការងារធ្វើ​ ដូច្នេះហើយទើបសម្តេចប៉ាបបានផ្តួចផ្តើមកម្មវិធីជួយទំនុកបម្រុងពួកគេ។​

ក្រៅពីនេះព្រះសហគមន៍ក៏មានផ្តល់សំភារៈផ្សេងៗដូចជា សាប៊ូ ឡាមកោរពុកមាត់ និងឧបករណ៍កាត់សក់សំអាតខ្លួនប្រាណជាដើម៕

Daily Program

Livesteam thumbnail