សម្តេចប៉ាបផ្ញើសារឲ្យមនុស្សជាតិរៀបចំចិត្តគំនិតដើម្បីសន្តិភាព

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅមុនពេលដែលទិវាសន្តិភាពពិភពលោកលើកទី៥៨ ដែលគេគ្រោងនឹងប្រារព្ធនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ លេចចេញជារូបរាងឡើង អ្នកទទួលកិច្ចការនេះបានធ្វើសន្និសីទកាសែតមួយពន្យល់លំអិត ។

នៅក្នុងសន្និសីទកាសែតនោះ គេបានដឹងថា សារសំខាន់របស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ គឺចង់ឲ្យមនុស្សជាតិ កែប្រែចិត្តគំនិតនិងបេះដូងដើម្បីឈានទៅរកវិថីនៃសន្តិភាព ។

លោកកាឌីណាលើ ម៉ាយឃើល ហ្សេនី (Michael Czerny) អ្នកកទទួលបន្ទុកក្រសួងលើកកំពស់សេចក្តីថ្លៃថ្នូមនុស្សជាតិបានឲ្យដឹងថា សម្តេចប៉ាបនឹងចេញនូវសារដ៏សំខាន់មួយ ដែលមានអត្ថន័យ ផ្តោតនៅលើការអភ័យ ករុណា និង ការអត់ឱន ជាមាគ៌ាសម្រាប់សន្តិភាព។

លោកកាឌីណាល់ក៏បាន បានគូសបញ្ជាក់ពីភាពស្រដៀងគ្នារវាងសារសន្តិភាព និងសារសម្រាប់ឆ្នាំ នៃអំណរសប្បាយ ដោយពន្យល់ថាសារនេះរួមបញ្ចូលអត្ថន័យព្រះគម្ពីរ ដោយទ្រង់លើកឡើងអំពី "អំពើបាប" និង "បំណុល" ដោយជំរុញឱ្យមានការលើកលែងទោស ការបន្ត និងការទទួលខុសត្រូវជាសកល។

លោកកាឌីណាល់បានបន្តថា សារនេះគឺរៀបចំជាពិសេស ដើម្បីពង្រឹងជំនឿរបស់យើងលើព្រះយេស៊ូដើម្បីប្រឆាំងនឹងភាពអយុត្តិធម៌និងអំពើអាក្រក់នៅក្នុងពិភពលោក។

លោកបានបន្តទៀតថា សារនេះក៏នឹងឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តក្នុងការប្រែចិត្ត និងគំនិត ដឹកនាំដោយសេចក្តីស្រឡាញ់ និងការទទួលខុសត្រូវចំពោះអ្នកដទៃ ជាពិសេសជនក្រីក្រ និងផែនដី ។

Daily Program

Livesteam thumbnail