សម្តេចប៉ាបផ្ញើលិខិតជូនពលរដ្ឋអ៊ុយក្រែននៅថ្ងៃរំលឹកខួប១ ០០០ថ្ងៃនៃសង្រ្គាម
មួយពាន់ថ្ងៃចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើលិខិតមួយច្បាប់ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែនទាំងអស់ រួមជាមួយនឹងក្តីសង្ឃឹម និងការអធិស្ឋានរបស់ទ្រង់សម្រាប់សន្តិភាព។ នេះបើតាមវ៉ាទីកង់ញូវ ។
ជាការកត់សម្គាល់នាថ្ងៃសោកនាដកម្មនេះ សម្តេចប៉ាប ជាថ្មីម្តងទៀតបានសម្តែងនូវសាមគ្គីភាពនិងការយកចិត្តទុកដាក់របស់ទ្រង់ជាមួយនឹងប្រជាជនអ៊ុយក្រែនដែលកំពុងរងទុក្ខ។
នៅក្នុងសំបុត្រមួយផ្ញើទៅកាន់ពលរដ្ឋអ៊ុយក្រែន សម្តេចប៉ាបបានទទួលស្គាល់ពីទំហំនៃការឈឺចាប់ដែលប្រជាជនអ៊ុយក្រែនកំពុងស៊ូទ្រាំ។
ទ្រង់បានមានបន្ទូលថា ៖ «ទូលបង្គុំជាខ្ញុំដឹងច្បាស់ថាគ្មានពាក្យសំដី ណាអាចការពារជីវិតរបស់ពួកគេពីការទម្លាក់គ្រាប់បែកប្រចាំថ្ងៃបានទេ អ្វីដែលមានគឺគ្រាន់តែជាលួងលោមនិង កាន់ទុក្ខអ្នកដែលបានស្លាប់ ព្យាបាលអ្នករបួស ប៉ុណ្ណោះ»។
សម្តេចប៉ាបក៏បានបន្តបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការខិតខំ នាំក្មេងៗត្រឡប់ទៅផ្ទះ ដោះលែងអ្នកទោស ឬស្ដារយុត្តិធម៌ និងសន្តិភាពឡើងវិញទេ៕