សម្តេចប៉ាបប្រាប់យុវជនប៉ាពួញូហ្គីណេឲ្យជ្រើសរើសភាពសុខដុមរមនា

នៅមុនពេលចាកចេញប៉ាពួញូហ្គេណេសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ជួបជាមួយយុវជនរបស់ប្រជាជាតិនេះ នៅកីឡដ្ឋាន លោក ចន ហ្គីស ( Sir John Guise) ក្នុងទីក្រុង ប៉័ មូរ៉េសស្ប៊ី ( Port Moresby ) ហើយទ្រង់បានលើកទឹកចិត្តពួកគេឱ្យអនុវត្ត ភាសានៃសេចក្តីស្រឡាញ់ និងមេត្តាករុណា ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះ យុវជនរបស់ប្រទេសនេះសរុបប្រមាណជា ១ម៉ឺននាក់មកពីគ្រប់ទិសទីនៅក្នុងប្រទេស ទោះបីជាពួកគេមានភាសាខុសៗគ្នាក៏ដោយ ។

ប្រភពដដែលបានរាយការណ៦ថា សម្តេចប៉ាបបានមានបន្ទូលថា អ្នក​នៅ​ប៉ាពួ ​និយាយភាសាខុសគ្នាដល់ទៅ ៨០០ ភាសា ប៉ុន្តែសូមស្រលាញ់គ្នា ហើយកុំបែងចែកនិងបំពារបំពានគ្នា ។

សម្តេចប់ាបបានលើកឡើងពីបញ្ហាប្រឈមធំៗដែលយុវជនប៉ាពួញូហ្គីណេកំពុងប្រឈមមុខ ដូចជាការរស់នៅដោយតម្លៃជាគ្រិស្តបរិស័ទក្នុងគ្រួសារ និងសង្គមរបស់ពួកគេ ។

សម្តេចប៉ាបបានមានបន្ទូលថា ការបន្តរស់នៅដោយក្តីស្រលាញ់សង្គមនិងមានសន្តិភាព និង សុខដុមនីយកម្ម ដែលជាឱកាសដ៏សំបូរបែប សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍ ។

សម្តេច​ប៉ាប បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ក្នុង​ការ​ចំណាយ​ពេល​នៅ​ប្រទេស​ប៉ាពួញូហ្គីណេ ជា​ទឹកដី​នៃ​មហាសមុទ្រ ភ្នំ និង​ព្រៃត្រូពិច ទ្រង់ក៏​បាន​កត់​សម្គាល់​ថា ប៉ាពួ​ជា​ប្រទេស​វ័យ​ក្មេង​ដែល​ពោរពេញ​ទៅ​ដោយ​យុវជន ហើយ​ត្រូវ​បាន​គេ​ហៅ​ឲ្យ «ប្រឈម​មុខ​នឹង​អនាគត​ដោយ​ស្នាមញញឹម​នៃ​ក្តី​សង្ឃឹម»

សម្តេច​ប៉ាប​បាន​មានបន្ទូលថា “​សូម​អរគុណ​ចំពោះ​សេចក្តី​រីករាយ​របស់​អ្នក និង​ចំពោះ​របៀប​ដែល​អ្នក​បាន​ចែករំលែក​ភាពស្រស់ស្អាត​នៃ​ប្រទេស​ប៉ា​ពួ ជា​កន្លែង​ដែល​មហាសមុទ្រ​ជួប​នឹង​ផ្ទៃមេឃ ជា​កន្លែង​ដែល​សុបិន​កើត​ឡើង និង​បញ្ហា​ប្រឈម​នានា​កើតឡើង​ ពួកគេគឺជា ជាក្តីសង្ឃឹមនៃអនាគត។

Daily Program

Livesteam thumbnail