សម្តេចប៉ាបប្រាប់ពលរដ្ឋទីម័រខាងកើតថា ជំនឿជាវប្បធម៌របស់ពួកគេ
ថ្លែងទៅកាន់មេដឹកនាំរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងអ្នកការទូត នៅទីក្រុងឌីលី រដ្ឋធានីនៃប្រទេសទីម័រខាងកើត សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលប្រាប់ប្រជាជាតិនេះថា ជំនឿដែលពួកគេមានចំពោះព្រះជាម្ចាស់គឺជាវប្បធម៌និងជាជំនឿដ៏រឹងមាំរបស់ពួកគេ ។
សម្តេចប៉ាប បានបន្ទូលថា បន្ទាប់ពីជម្លោះជាងមួយសតវត្ស ខណៈពេលដែលប្រទេសនេះព្យាយាមទាមទារឯករាជ្យ ទីម័រខាងកើត "អាចងើបឡើងវិញបាន" ។
សម្តេចប៉ាបបានមានបន្ទូលថា ការស្វែងរកផ្លូវទៅកាន់សន្តិភាព និងការចាប់ផ្តើមនៃដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ជាដំណើរដ៏ ត្រចះត្រចង់នៃប្រជាជាតិនេះ ប៉ុន្តែក៏ត្រូវតែគោរពនិងទទួលស្គាល់នូវគុនតម្លៃនៃធនធានធម្មជាតិ និងធនធានមនុស្ស ហើយនិងគោពរជំនឿ។
សម្តេចប៉ាបបានមានបន្ទួលថា «ថ្ងៃរះនៃសន្តិភាព និងសេរីភាពកំពុងតែមាននៅទីម័រខាងកើត ហើយសមិទ្ធផលនេះបានមកដោយសារតែប្រជាជនទីម័រមិនដែលបាត់បង់ក្តីសង្ឃឹមក្នុងកំឡុងពេល "ដ៏អស្ចារ្យ" នៃការតស៊ូដើម្បីឯករាជ្យ ។
សម្តេចប៉ាប បានមានបន្ទូលសរសើរ ដល់ការខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនរបស់ពួកគេដើម្បីសម្រេចបាននូវការផ្សះផ្សាពេញលេញជាមួយបងប្អូនប្រុសស្រី របស់ពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
នាឱកាសនោះ សម្តេចប៉ាបក៏បាន ទទួលស្គាល់ បញ្ហាប្រឈមថ្មីដែលត្រូវប្រឈមមុខ និងបញ្ហាថ្មីដែលត្រូវដោះស្រាយ រួមទាំងការធ្វើចំណាកស្រុក ភាពក្រីក្រ ជាពិសេសនៅតំបន់ជនបទ; ការរំលោភបំពានគ្រឿងស្រវឹង; និងការបង្កើតក្រុមយុវជនទំនើង ដូចនេះសូមឲ្យសេចក្តីជំនឿ ដែលបានបំភ្លឺ និងទ្រទ្រង់អ្នកក្នុងអតីតកាល បន្តជំរុញទឹកចិត្តអ្នកក្នុងបច្ចុប្បន្ន និងអនាគតនៅលើផ្លូវដ៏ភ្លឺស្វាង ។