សម្តេចប៉ាបប្រាប់បេសកជនបុរីវ៉ាទីកង់នាពេលអនាគតឱ្យបម្រើព្រះសហគមន៍ដោយភាពរាបសារ និងជំនឿ

សម្តេចប៉ាប ឡេអូទី១៤ កាលពីថ្ងៃសុក្រសប្តាហ៍មុនបានស្វាគមន៍លោកបូជាចារ្យមួយក្រុមមកពីបណ្ឌិតសភា Pontifical Ecclesiastical Academy ដែលទើបតែបញ្ចប់ការសិក្សារយៈពេលមួយឆ្នាំអំពីកិច្ចការនានារបស់សន្តអសនៈ ហើយ បានលើកទឹកចិត្តអស់លោកបូជាចារ្យទាំងអស់ឲ្យបម្រើព្រះសហគមន៍ប្រកបដោយ ជំនឿ និង ភាពរាបសាប។
សម្តេចប៉ាបឡេអូ បានបង្ហាញនូវការកោតសរសើរនិងគោរពចំពោះការលះបង់របស់ពួកគេ ដែលបានឆ្លើយតបនឹងនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ឱ្យរស់នៅក្នុងភាពជាបុព្វជិតដើម្បីព្រះសហគមន៍និងដើម្បីគ្រិស្តបរិស័ទ។
សម្តេចប៉ាបបានមានបន្ទូលថា “ទូលបង្គំជាខ្ញុំសូមស្វាគមន៍អ្នកដោយអំណរ ហើយសូមស្វាគមន៍ដោយស្មោះអស់ពីចិត្តចំពោះអ្នករាល់គ្នា”។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា គោលបំណងនៃព្រះសហគមន៍ដែលរៀបចំកម្មវិធីបណ្តុះបណ្តាលនៅពេលនេះ គឺដើម្បីរៀបចំឥស្សរជនវ័យក្មេងនៅក្នុងព្រះសហគមន៍សម្រាប់ត្រៀមចេញទទួលខុសត្រូវការងារជាអ្នកការទូតរបស់ សន្តអាសនៈតាមរយៈកម្មវិធីសិក្សាឯកទេស បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រខាងសាសនា។
សម្តេចប៉ាប ឡេអូទី១៤ បានកត់សម្គាល់ថា សាសនទូតឥឡូវនេះជាផ្នែកសំខាន់មួយនៃដំណើរនៃការបង្កើតបណ្ឌិត្យសភានេះឡើយ ដើម្បីបណ្តុះបណ្តាលបុគ្គលដែលត្រូវទទួលភារៈដ៏ធំក្នុងកិច្ចការការទូតបុរីវ៉ាទីកង់៕
Daily Program
