សម្តេចប៉ាបប្រាប់និស្សិតឲ្យរក្សាភាពស្មោះត្រង់និងជំនឿរបស់ពួកគេ

វ៉ាទីកង់់ញូវបានរាយការណ៍ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានចូលរួមកម្មវិធីសន្ទនាជាមួយនិស្សិតនៅក្រោម «ការផ្តួចផ្តើមសាងសង់ស្ពានឆ្លងកាត់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ ឡូយូលា ឈីកាហ្គោ (Chicago) រួមជាមួយគណៈកម្មាធិការ ព្រះសហគមន៍សម្រាប់អាមេរិកឡាទីន។

នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ថា ចូរប្រកាន់ខ្ជាប់នូវជំនឿរបស់អ្នកជានិច្ច.... ហើយទោះបីជាអ្នកត្រូវបានល្បួងឱ្យរស់នៅដោយភាពកក់ក្តៅដោ​យសារតែការធ្វើឲ្យអ្នកដ៏ទៃរងទារុណកម្មដោយអ្នក សូមប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់អ្នក ហើយរឹងមាំដូចពួកអស់អ្នកទុក្ករបុគ្គលគ្រឹស្ទសាសនាដែលត្រូវបានបៀតបៀនកន្លងមក ។

ប្រភពដដែលបានបន្តថា សារ​នេះ​គឺ​ជា​ចំណុច​សំខាន់​នៃ​ការ​លើក​ឡើង​របស់​សម្តេច​ប៉ាបនៅក្នុង គោលបំណង បំផុសគំនិតពួកគេមុនពេលចូលរួមសន្និបាតយុវជន។

គួររំលឹកថា សម្តេចប៉ាបបានចូលរួមកម្មវិធីនេះជាបន្តបន្ទាប់ដោយទ្រង់បានចូលរួមលើក​ដំបូង​ ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២២ ក្រោមប្រធានបទ​ថា «ការ​សាង​សង់​ស្ពាន​ពី​ជើង​ទៅ​ត្បូង» លើកទីពីរ «ការកសាងស្ពានឆ្លងទ្វីបអាហ្រ្វិក» បានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំដដែល៕

Daily Program

Livesteam thumbnail