សម្តេចប៉ាបប្រាប់គ្រីស្តបិរស័ទនៅនីការ៉ាហ្គ័អោយអត់ធ្មត់និងមានជំនឿលើព្រះជាម្ចាស់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន សរសេរសំបុត្រមួយច្បាប់ផ្ញើ ទៅកាន់គ្រិស្តបរិស័ទ ក្នុងប្រទេស នីការ៉ាហ្គ័រ ដែលកំពុងប្រារព្ធពិធីខាងជំនឿមួយ ដោយលើកទឹកចិត្តពួកគេឱ្យរក្សាការជឿជាក់របស់ពួកគេទៅលើព្រះជាម្ចាស់យ៉ាងរឹងមាំ ទោះបីជាពួកគេប្រឈមមុខនឹងបញ្ហានានាក៏ដោយ។

នៅក្នុងលិខិតចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ សម្តេចប៉ាប បានសម្តែងភាពស្និទ្ធស្នាល និងសាមគ្គីភាពជាមួយប្រជាជននីការ៉ាហ្គ័រដោយជំរុញពួកគេមិនឱ្យបាត់បង់ជំនឿលើព្រះជាម្ចាស់ បើទោះបីជាប្រទេសជាតិប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ។

សម្តេចប៉ាបបានសរសេរថា ៖ «កុំភ្លេចការផ្ដល់សេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ដែលអមដំណើរយើង និងជាការណែនាំដ៏ប្រាកដតែមួយគត់របស់យើង។ សូមប្រជាជននីការ៉ាហ្គ័រដ៏ស្មោះត្រង់ឱ្យប្រកាន់ខ្ជាប់នូវ "ការទុកចិត្ត" របស់ពួកគេទៅលើព្រះជាម្ចាស់ និងភាពស្មោះត្រង់របស់ពួកគេចំពោះព្រះសហគមន៍»។​

សារលិខិតរបស់ សម្តេចប៉ាបបានកើតឡើងនៅពេលដែលគ្រិស្តបរិស័ទ ជាច្រើននៅនីការ៉ាហ្គ័បានជួបប្រទះនឹងភាពមិនច្បាស់លាស់ និងភាពលំបាក នៃវិបត្តិនយោបាយសង្គម ដែលបានវាយប្រហារព្រះសហគមន៍។

មកដល់ពេលនេះ ព្រះសហគមន៍ អង្គការ និងសមាគមដែលមានមូលដ្ឋានលើជំនឿជាច្រើន ត្រូវបានបិទនិងបណ្តេញចេញ ដោយរួមទាំងការចាប់ខ្លួនមនុស្សមួយចំនួនរួមទាំង បូជាចារ្យនិងអភិបាលនៃព្រះសហគមន៍ ។

សម្តេចប៉ាបបានអំពាវនាវឱ្យពួកគេបន្តប្រពៃណីរបស់ពួកគេ ហើយកុំចុះចាញ់ ពីព្រោះព្រះជាម្ចាស់ព្រះអង្គគង់ជាមួយនឹងការអធិស្ឋានរបស់យើង៕

Daily Program

Livesteam thumbnail