សម្តេចប៉ាបប្រកាសបញ្ចេញកម្មវិធីអប់រំជំនឿថ្មី
នៅពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងជាអធិបតីនៃកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍កាលពីថ្ងៃពុធកន្លងទៅនេះ វ៉ាទីកង់ញូវ បានរាយការណ៍ថា ទ្រង់បានប្រកាសនូវកម្មវិធីថ្មីនៃការអប់រំជំនឿរបស់ទ្រង់។
សម្តេចប៉ាប បានចាប់ផ្តើមវដ្តថ្មីមួយនៃកម្មវិធីអប់រំជំនឿ ដោយចាប់ផ្តើមការបង្រៀនជាបន្តបន្ទាប់ស្តីពី «ព្រះវិញ្ញាណ និងទំនាក់ទំនងជីវិតសង្គមសម្រាប់ជាមាគ៌ាដឹកនាំប្រជារាស្រ្តរបស់ព្រះជាម្ចាស់ឆ្ពោះទៅរកព្រះយេស៊ូ និងសេចក្តីសង្ឃឹម»។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «យើងនឹងធ្វើដំណើរ ជាដំណាក់កាលដ៏អស្ចារ្យដើម្បីឆ្លងកាត់ ប្រវត្តិនៃការសង្គ្រោះតាមរយៈព្រះគម្ពីរចាស់ ព្រះគម្ពីរថ្មី ទៅតាមពេលវេលាវិវត្តន៍ទៅនៃព្រះសហគមន៍»។
នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលផងដែរអំពី ទំនាក់ទំនងរវាងព្រះវិញ្ញាណ និងការបង្កើតបាននូវអំពើបាប ជាពិសេសគឺអំពើពុករលួយរបស់មនុស្សជាតិ ដែលជាប្រភពនៃបញ្ហាសង្គម និងនយោបាយ៕