សម្តេចប៉ាបបន្តអំពាវនាវសុំបទឈប់បាញ់នៅមជ្ឈិមបូព៌ា

សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានបន្តការអំពាវនាវរបស់ទ្រង់សម្រាប់បទឈប់បាញ់នៅមជ្ឈិមបូព៌ា ហើយបានព្រមានប្រឆាំងនឹងការរីករាលដាលទៅជាសង្រ្គាមកាន់តែធំ ។

មានបន្ទូលទៅកាន់គ្រិស្តបរិស័ទនៅទីលានសន្តសិលា ព្រះវរបិតាបរិសុទ្ធបានបង្វែរការយកចិត្តទុកដាក់របស់ទ្រង់ចំពោះសង្រ្គាមនៅក្នុងដែនដីវិសុទ្ធ។

សម្តេចប៉ាបបានបន្តថា នៅពេលនេះជិតដល់ខួបមួយឆ្នាំនៃការ វាយប្រហារភេរវកម្មប្រឆាំងនឹងប្រជាជនក្នុងប្រទេសអ៊ីស្រាអែលដូច្នេះសូមយើង​កុំ​ភ្លេច​ថា​នៅ​មាន​ចំណាប់ខ្មាំង​ជាច្រើន​នៅ​ហ្កាហ្សា ដែល​ទួលបង្គំជាខ្ញុំសូមអំពាវនាវ​ឲ្យ​ដោះលែង​ពួកគេ​ជាបន្ទាន់​។

សម្តេចប៉ាបបានមានបន្ទូលថា មជ្ឈិមបូព៌ាបានធ្លាក់ចូលទៅក្នុងការរងទុក្ខវេទនាកាន់តែខ្លាំងឡើងចាប់តាំងពីពេលនោះមក ជាមួយនឹងសកម្មភាពយោធាបំផ្លិចបំផ្លាញ ដែលបន្តប៉ះពាល់ដល់ប្រជាជនប៉ាឡេស្ទីន។

សម្តេច​ប៉ាប​បាន​បន្ត​ថា​ ទូលបង្គំជាខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​បញ្ចប់​ការ​សងសឹក និង​បញ្ឈប់​ការ​វាយ​ប្រហារ​ទៀត​ដូច​ជា​ការ​ធ្វើ​ឡើង​ដោយ​អ៊ីរ៉ង់​ប៉ុន្មាន​ថ្ងៃ​មុន ដែល​អាចឲ្យសង្គ្រាមរីកកាន់តែធំ។

សម្តេចប៉ាបបានមានបន្ទួល ថា ប្រជាជាតិទាំងអស់មានសិទ្ធិរស់នៅក្នុងសន្តិភាព និងសន្តិសុខ ហើយទឹកដីរបស់ពួកគេមិនត្រូវរងការវាយប្រហារ ឬឈ្លានពានឡើយ អធិបតេយ្យភាពត្រូវតែត្រូវបានគោរព និងធានាដោយការសន្ទនា និងសន្តិភាព មិនមែនការស្អប់ខ្ពើម និងសង្រ្គាមទេ៕

Daily Program

Livesteam thumbnail