សម្តេចប៉ាបបន្តអធិដ្ឋានសុំសន្តិភាពពិភពលោក
វ៉ាទីកង់ញូវបានរាយការណ៍នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន អធិដ្ឋានសុំសន្តិភាពនៅលើពិភពលោក ដោយថ្កោលទោសការវាយប្រហារដោយហិង្សាលើប្រជាជនស្លូតត្រង់នៅតំបន់ហ្គាហ្សា។
មានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលបានប្រមូលផ្តុំគ្នានៅទីលានសន្តសិលាកាលពីថ្ងៃសុក្រសប្តាហ៍មុននាថ្ងៃបុណ្យសន្ត សម្តេចប៉ាប ជាថ្មីម្តងទៀតបានអធិដ្ឋាន និងអធិដ្ឋានសុំសន្តិភាពនៅក្នុងពិភពលោក។
សម្តេចប៉ាបនៅតែរិះគិតអំពីសង្រ្គាមនៅ អ៊ុយក្រែន មីយ៉ាន់ម៉ា និងស៊ូដង់ខាងត្បូង មុនពេលសុំសន្តិភាពនៅមជ្ឈិមបូព៌ា។
សម្តេចប៉ាបបានពណ៌នាអំពីសង្គ្រាមថាជា «ភាពល្ងង់ខ្លៅ» ដោយពន្យល់ថា «វាគឺជាជ័យជំនះនៃការកុហក និងភាពមិនពិត ស្វែងរកផលប្រយោជន៍ជាអតិបរមាសម្រាប់ខ្លួនឯង និងគ្រោះថ្នាក់ជាអតិបរមាសម្រាប់មារសត្រូវ ជាន់ឈ្លីជីវិតមនុស្ស បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ - អ្វីគ្រប់យ៉ាង និងទាំងអស់ត្រូវបានបិទបាំងដោយកុហក»។
សម្តេចប៉ាបបានបន្ថែមថា នៅក្នុងសង្រ្គាម ជីវិតស្លូតត្រង់រាប់មិនអស់ត្រូវបានបាត់បង់ ហើយ ជាពិសេសចំពោះ ស្ត្រី និងកុមារចំនួន ១៥៣ នាក់ដែលត្រូវបានសម្លាប់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅហ្គាហ្សា៕