សម្តេចប៉ាបបន្តរំលឹកអំពីបញ្ហានៅហ្គាហ្សា និយាយអំពីសន្តិភាពនៅអ៊ុយក្រែននិងមីយ៉ាន់ម៉ា

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវឱ្យប្រទេសនានាធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយប្រជាជននៅតំបន់ហ្គាហ្សា ជាមួយនឹងជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំង។

នៅពេលជាមួយគ្នានោះ សម្តេចប៉ាបក៏បានមានបន្ទួល លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅ អ៊ុយក្រែន និងមីយ៉ាន់ម៉ា។

សម្តេចប៉ាបបានរំលឹកថា ការ​ជួប​គ្នា គឺជាទូទៅគឺច្រើនតែបង្ហាញនូវការ​ចាប់​ដៃ​គ្នា​ ដែលជាការ អាច​ធ្វើ​ទៅ​បាន ហើយ​វា​ត្រូវ​ការ​ភាព​ក្លាហាន​ក្នុង​ការ​បង្កើត​សន្តិភាព ​ជាង​ការ​ធ្វើ​សង្គ្រាម។

សម្តេចប៉ាបក៏បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ការចរចាដែលកំពុងបន្តរវាងអ្នកពាក់ព័ន្ធ "ទោះបីជាដំណើរការវាមិនងាយស្រួលក៏ដោយ។

សម្តេចប៉ាប ក៏បានបង្ហាញពីក្តីសង្ឃឹមថាសំណើសន្តិភាព បទឈប់បាញ់លើគ្រប់វិស័យ និងការដោះលែងចំណាប់ខ្មាំង "នឹងត្រូវបានទទួលយកភ្លាមៗដើម្បីជាប្រយោជន៍ដល់ប្រជាជន ប៉ាឡេស្ទីន និង​អ៊ីស្រាអែល»

សម្តេចប៉ាបក៏បានរំឮកដល់ប្រជាជនអ៊ុយក្រែនដែលរងទុក្ខវេទនាហើយក៏កំពុង ចង់បានសន្តិភាព ដោយទ្រង់បានមានបន្ទូលថា ប្រជាជនចង់បានសន្តិភាព ហើយទ្រង់បានលើកទឹកចិត្តជាថ្មីម្តងទៀតថា "កិច្ចខិតខំប្រឹងប្រែងទាំងអស់" ត្រូវបានធ្វើឡើង "ដើម្បីសន្តិភាពអាចត្រូវបានសាងសង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមានជំនួយពីអន្តរជាតិ។

សម្តេចប៉ាបបានរំឮកដល់ការរងទុក្ខវេទនានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងដើម្បីរក្សាពួកគេនៅក្នុងគំនិត និងការអធិស្ឋានរបស់ទ្រង់ផងដែរ។

Daily Program

Livesteam thumbnail