សម្តេចប៉ាបបន្តបង្ហាញការព្រួយបារម្ភអំពីសង្រ្គាមហើយអំពាវនាវឲ្យរំសាយអាវុធទាំងអស់គ្នា

វ៉ាទីកង់ញូវបានរាយការណ៍ថា សូម្បីតែអំឡុងពេលទ្រង់កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យហើយអាការៈនៅតែស្មុគស្មាញ ក៏មិនអាចរារាំងចំណាប់អារម្មណ៍និងការយកចិត្តទុកដាក់របស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូអំពីបុព្វហេតុនៃសន្តិភាពពិភពលោកដែរ។
ប្រភពដដែលបានរាយការណ៍ថា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ នៅក្នុងអំឡុងពេលទ្រង់នៅតែបន្តព្យាបាលហើយអាការៈនៅតែស្មុគស្មាញ ប៉ុន្តែទ្រង់នៅតែនឹករលឹកអំពីកិច្ចការពាក់ព័ន្ធនឹងសន្តិភាព។
តាមការចុះផ្សាយ កាលពីសប្តាហ៍មុននៅពេលដែលសុខភាពទ្រង់ប្រសើរបានឲ្យដឹងថា ពាក់ព័ន្ធនឹងកិច្ចការសន្តិភាពនេះ សម្តេចប៉ាបបានសរសេរលិខិតមួយច្បាប់ទៅកាន់ លោក លូសាណូ ហ្វុងតាណា (Luciano Fontana) និពន្ធនាយកនៃកាសែតអ៊ីតាលី "Corriere della Sera"។
នៅក្នុងលិខិតនោះ សម្តេចប៉ាបបានស្នើឱ្យ លោក ហ្វុងតាណា ចាប់ផ្តើមឡើងវិញ និងពង្រីកការអំពាវនាវរបស់ទ្រង់អំពី សន្តិភាព និងការកាត់រំសាយអាវុធ។
នៅក្នុងលិខិតនោះទ្រង់បានសរសេរថា សង្គ្រាមហាក់បីដូចជាមិនទំនងទាល់តែសោះ។ ភាពផុយស្រួយរបស់មនុស្សមានថាមពលធ្វើឱ្យយើងកាន់តែច្បាស់អំពីអ្វីដែលស៊ូទ្រាំ និងអ្វីដែលឆ្លងកាត់ អ្វីដែលនាំឱ្យជីវិត និងអ្វីដែលនាំដល់សេចក្តីស្លាប់។
សម្តេចប៉ាបបានសរសេរថា ទ្រង់សូមលើកទឹកចិត្តអស់អ្នក ដែលបានលះបង់ការងារ និងភាពឆ្លាតវៃរិះគិតអំពីការ ដកអាវុធចេញ ដោយជំនួសនូវពាក្យសម្ដីដើម្បីរំសាយគំនិត និងរំសាយការភ័យខ្លាចនៅលើ ផែនដីនិង តម្រូវការដ៏អស្ចារ្យសម្រាប់ការឆ្លុះបញ្ចាំង ភាពស្ងប់ស្ងាត់ និងការយល់ដឹងអំពីភាពស្មុគស្មាញ៕
Daily Program
