សម្តេចប៉ាបបន្តទូលអង្វររកសន្តិភាពក្នុងពិភពលោក

សន្តិភាពនៅតែជាប្រធានបទដ៏សំខាន់របស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅពេលដែលទ្រង់យាងចូលរួមនៅក្នុងសន្និសីទស្តីអំពីសាសនានៅសមុទ្រមេឌីទែរ៉ាណេដែលរៀបចំនៅកោះ កស៊ីកា  (Corsica) ដែលជាកោះមួយស្ថិតនៅកណ្តាលសមុទ្រមេទីទែរ៉ាណេ នៅក្នុងប្រទេសបារាំង ។​

នៅក្នុងឱកាសនោះ វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានបន្តធ្វើការអំពាវនាវជាបន្ទាន់របស់ទ្រង់ សម្រាប់សន្តិភាពក្នុងពិភពលោក ។

សម្តេចប៉ាបបានមានបន្ទូលថា​ ទីណាក៏ដោយសូម្បីតែនៅលើកោះមេឌីទែរ៉ាណេនេះ សន្តិភាពគឺសំខាន់ ហើយទ្រង់នៅតែបន្តធ្វើការទូលអង្វគ្រប់គ្នាឲ្យរិះគិតអំពីសន្តិភាព​។

សម្តេចប៉ាបបានទូលអង្វរព្រះយេស៊ូ ព្រះនាងព្រហ្មចារិនី ម៉ារី ឲ្យទ្រង់ទាំងពីរបង្ហាញពន្លឺឆ្ពោះទៅរកផ្លូវនៃការកសាងសន្តិភាព ។​

នៅលើកោះកណ្តាលសមុទ្រមេទីទែរ៉ាណេនេះ សម្តេចប៉ាបនៅតែរំលេចគ្រប់តំបន់ដែលរងនូវទុក្ខវេទនាដោយសារតែសង្រ្គាមនិងអំពើហិង្សាជាពិសេសគឺនៅប៉ាឡេស្ទីន អ៊ីស្រាអែល លីបង់ ស៊ីរី ពោលគឺសម្រាប់តំបន់មជ្ឈិមបូព៌ាទាំងមូល ក៏ដូចជា សន្តិភាពនៅមីយ៉ាន់ម៉ា។​

សម្រាប់អ៊ុយក្រែន និងរុស្ស៊ី ក៏ទ្រង់រិតតែមិនបំភ្លេចថែមទៀត ដោយទ្រង់លើកឡើងថា ពួកគេគឺជាបងប្អូនជីដូនមួយនឹងគ្នា សូមអោយពួកគេយល់ថា សង្រ្គាមគ្មានអ្នកឈ្នះទេ ។

Daily Program

Livesteam thumbnail