សម្តេចប៉ាបបន្តជួបជាមួយក្រុមលោកបូជាចារ្យនៅព្រះសហគមន៍ភូមិភាគរ៉ូម
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤បានយាងជួបជាមួយនឹងលោក បូជាចារ្យប្រហែល១៦០រូប ដែលត្រូវបានទទួលអគ្គសញ្ញានៅក្នុងចន្លោះពី១១ ទៅ៣៩ ឆ្នាំ នៅ នៅសាកលវិទ្យាល័យ Salesian Pontifical។
ប្រភពដដែលបានបន្តថា ជំនួបនេះគឺជាជំនួបលើកទី៣ដែលសម្តេចប៉ាបបានធ្វើជាមួយនឹង លោកបូជាចារ្យទាំងអស់នៅព្រះសហគមន៍ភូមិភាគរ៉ូម។
លោក មីសែល ឌី តូល (Michele Di Tolve) បូជាចារ្យនៅព្រះសហគមន៍មួយរូបមានប្រ សា សន៍ថា អស់លោកបូជាចារ្យទាំង១៦០នាក់ ត្រូវបានស្វាគមន៍ដោយសម្តេចប៉ាបជាមួយនឹងការអនុញ្ញាតឲ្យសាកសួរសំនួរដោយសេរី។
លោក មីសែន បានឲ្យដឹងថា លោកបូជាចារ្យទាំងអស់គឺត្រូវបានសម្តេចប៉ាបចាត់ទុកថា ជាសសរស្តម្ភនៃជំនឿនៅក្នុង ភូមិភាគ ។
វ៉ាទីកង់ញូវបានសង្កត់ធ្ងន់ថា សម្តេចប៉ាបមួយរយៈនេះទ្រង់បានយកហឫទ័យផ្តោតជាពិសេស លើទំនាក់ទំនងជាមួយនឹងសង្គមមនុស្ស ហើយនៅថ្ងៃទី១៤ ខែមិថុនា ទ្រង់គ្រោងនឹងយាងចែ ករំលែកទស្សនៈ អំពីបញ្ញាសិប្បនិម្មិត និងសន្តិភាព ហើយនឹងមានការពិភាក្សាទ្វេភាគីជាមួយមេដឹកនាំដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G 7 នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលីផងដែរ៕