សម្តេចប៉ាបបន្តកម្មវិធីអប់រំជំនឿប្រចាំថ្ងៃពុធតាមរយៈឯកសារ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ បានបន្តយកចិត្តទុកដាក់ចំពោះការចូលរួមកម្មវិធីអប់រជំនឿប្រចាំសប្តាហ៍តាមរយៈសំណៅឯកសារដែលផ្សព្វផ្សាយដោយការិយាល័យព័ត៌មានរបស់​សន្តអាសនៈ។

តាមរយៈឯកសារដែលសម្តេចប៉ាបបានផ្សព្វផ្សាយទ្រង់បានមានបន្ទូលថា «យើង​អាច​មាន​សេចក្ដី​សង្ឃឹម ដោយ​សារ​យើង​ដឹង​ថា ព្រះ​បិតា​កំពុង​រង់ចាំ​យើង»។

តាមរយៈឯកសារនោះ សម្តេចប៉ាបបានឆ្លុះបញ្ចាំងពីរឿងទេវកថាគ្រីស្តសាសនាមួយ ដោយបង្ហាញពីមេត្តាករុណាគ្មានព្រំដែនរបស់ព្រះជាម្ចាស់។

សម្តេចប៉ាប ក៏បានគូសបញ្ជាក់ និង ផ្តល់នូវសារនៃក្តីសង្ឃឹមថា «​មិនថាយើងវង្វេងដោយរបៀបណា ឬនៅទីណាទេ ព្រះជាម្ចាស់តែងតែយាងមករកយើងជានិច្ច! មិន​ថា​យើង​វង្វេង​ដោយ​របៀប​ណា ឬ​ទៅ​ណា​ទេ ព្រះជាម្ចាស់ទ្រង់​តែង​តែ​គង់នៅជាមួយយើងជានិច្ច!»។

សម្តេចប៉ាបបានមានបន្ទូលទៀតថា ប្រហែល​ជា​យើង​បាន​វង្វេង​ដូច​ជា​ចៀម​ដែល​ដើរ​ចេញ​ពី​ផ្លូវ​ទៅ​ស៊ី​ស្មៅហើយធ្លាក់នៅក្នុងគ្រោះនៃសេចក្តី​ហត់នឿយ ប៉ុន្តែ​វា​មិន​បាន​រារាំង ​ព្រះជាម្ចាស់ដែល​ស្វែង​រក​យើង​នោះ​ទេ។

បទពិសោធនៃ​កំហុស​របស់​យើង​បែបនេះ សម្តេចប៉ាបទទួលស្គាល់ថា ជារឿយៗ "បង្កើតឱ្យមានជំនឿខុសឆ្គងនៅក្នុងខ្លួនយើង»៕

Daily Program

Livesteam thumbnail