សម្តេចប៉ាបបង្ហាញ​វត្តមាន​ដ៏​ភ្ញាក់​ផ្អើល​នៅ​ទីលានទីលានសន្តសិលា

វ៉ាទីកង់់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃអាទិត្យទី០៦ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញវត្តមានរបស់ទ្រង់ជាសាធារណៈជាលើកដំបូងចាប់តាំងពីទ្រង់បានយាងចាកចេញពី ព្យាបាលជំងឺពីមន្ទីរពេទ្យដែលទ្រង់បានចូលប្រមាណជាជាង១ខែ។

ប្រភពដដែលបានឲ្យដឹងថា ទ្រង់បានបង្ហាញវត្តមាននៅចុងបញ្ចប់នៃកម្មវិធីដែលសន្តអសនៈបានរៀបចំពិធីថ្វាយអភិបូជាសម្រាប់ពិធីបុណ្យអំណរឆ្នាំករុណាទិគុណ ជូន អ្នកជម្ងឺ និងបុគ្គលិកថែទាំសុខភាព។

នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលទៅកាន់អ្នកដែលជួបជុំគ្នានៅទីនោះថា "សូមអោយថ្ងៃអាទិត្យដ៏ល្អ ហើយសូមអរគុណច្រើន"។

ក្រោយពេលដែលទ្រង់ចាកចេញពីមន្ទីរពេទ្យស្ថានភាពសុខភាពសម្តេចប៉ាបត្បិតតែជាសះស្បើយហើយ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យទ្រង់ចេញពីមន្ទីរពេទ្យក៏ដោយក៏ចាប់តាំងពីចាកចេញទ្រង់មិនបានបង្ហាញមុខជាធារណៈឡើយ។​

ស្ថានភាពសុខភាពសម្តេចប៉ាបនៅពេលបង្ហាញវត្តមានជាថ្មីនេះដូចជារឹងប៉ឹងជាងពេលដែលទ្រង់ទើបយាងចាកចេញពីមន្ទីរពេទ្យ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ​ទ្រង់នៅតែបន្តឃើញពាក់ឧបករណ័ជំនួយដង្ហើមនៅចម្រុះរបស់ទ្រង់ដដែល៕

Daily Program

Livesteam thumbnail