សម្តេចប៉ាបបង្ហាញហឫទ័យរន្ធត់នឹងការវាយប្រហារភេរវកម្មនៅប្រទេសឆាដ

ក្រោយពេលដែលទទួលដំណឹងអំពីអំពើភេវរកម្មដ៏សាហាវនៅក្នុងប្រទេសឆាត សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទូលសង្កត់ធ្ងន់អំពីបញ្ហានេះ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានបង្ហាញនូវទឹកចិត្តដ័រន្ធតនិងសោកស្តាយចំពោះជនរងគ្រោះដោយការវាយប្រហារនាពេលថ្មីៗនេះនៅប្រទេសឆាដ។

សម្តេចប៉ាបបានលើកឡើងថា នេះគឺជាអំពើដ៏ឃោឃៅ ជាពិសេសក្រោយពេលដែលជីវិតទាហាន ៤០ នាក់ត្រូវបានសម្លាប់នៅថ្ងៃទី ២៧ខែតុលានៅពេលដែលសមាជិកនៃក្រុមជីហាដ ​បូកូ ហារ៉ាម (Boko Haram ) បានវាយប្រហារមូលដ្ឋានកងទ័ពនៅជិតព្រំដែនប្រទេសនីហ្សេរីយ៉ា។

សម្តេចប៉ាបបានសម្តែងភាពស្និទ្ធស្នាលរបស់គាត់ចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។

ហើយនៅក្នុងពេលជាមួយគ្នានេះ សម្តេចប៉ាបក៏បាអធីដ្ឋាន សម្រាប់ប្រជាជននៃឧបទ្វីប អ៊ីប៊ីរៀន ( Iberian) និងជាពិសេសសម្រាប់សហគមន៍ វ៉ាឡេនសា (Valencian)នៃប្រទេសអេស្ប៉ាញ ដែលបានរងនូវការបំផ្លិចបំផ្លាញដោយព្យុះ ដាណា "DANA"

សម្តេចប៉ាបបានអធិដ្ឋាន ៖ «សម្រាប់អ្នកស្លាប់ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ និងសម្រាប់ក្រុមគ្រួសារទាំងអស់ដែលរងផលប៉ះពាល់» ដោយបន្ថែមថា ៖ «សូមព្រះអម្ចាស់ជួយអ្នករងទុក្ខ និងអ្នកដែលនាំមកនូវភាពជិតស្និទ្ធរបស់យើងចំពោះប្រជាជននៃទីក្រុង វ៉ាឡេនសា»៕

Daily Program

Livesteam thumbnail