សម្តេចប៉ាបបង្ហាញមុខ​ជា​​សាធារណៈ​ជា​លើក​ដំបូង​

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន បង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីទ្រង់ចូលមន្ទីរពេទ្យ ចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈមក ។

វត្តមានរបស់ទ្រង់ជាសាធារណៈបែបនេះកាលពីថ្ងៃអាទិត្យត្រូវ ​បាន​ស្វាគមន៍ដោយគ្រីស្តបរិស័ទជាច្រើនរយនាក់ ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ខាង​ក្រោម​នៃមន្ទីរពេទ្យ។

នៅក្នុងអំឡុងពេលនេះ សម្តេចប៉ាប បានស្វាគមន៍គ្រីស្តបរិស័ទ ដែលប្រមូលផ្តុំគ្នានៅទីលានទល់មុខច្រកចូលមន្ទីរពេទ្យ ជាមួយនឹងបន្ទូលថា សូមអរគុណអ្នកគ្រប់គ្នា។ 

សុខភាពរបស់សម្តេចប៉ាបពិតជាបានប្រសើរ ប៉ុន្តែស្ថានភាពជារួមរបស់ទ្រង់ឃើញថា មានការទ្រុធទ្រោមច្រើន ហើយក្រោយពេលដែលមានបន្ទូលពីរបីមាត់ ទ្រង់ក៏បានលើកដៃ គ្រវី និងញញឹមទៅកាន់អ្នកគ្រីស្តបរិស័ទជាមួយនឹងស្នាមញញឹមបញ្ជាក់ថា  "ទ្រង់ ស្រឡាញ់! និង​អរគុណ” គ្រីស្តបរិស័ទាំងអស់ ។បន្ទាប់ពីទទួលការស្វាគមន៍ហើយនោះគ្រីស្តបរិស័ទក៏នាំគ្នាប្រមូលផ្តុំនៅច្រកចេញរបស់មន្ទីរពេទ្យដើម្បីតាមមើលដំណើររបស់ទ្រង់យាងចេញពីមន្ទីរពេទ្យ៕

Daily Program

Livesteam thumbnail