សម្តេចប៉ាបបង្ហាញទស្សនៈប្រឆាំងនឹងការកេងប្រវ័ញ្ចលើធនធាននៅមហាសមុទ្រ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ចេញនូវទស្សនៈរបស់ទ្រង់ប្រឆាំងនឹងការកេងប្រវ័ញ្ញលើធ​នធាននៅមហាសមុទ្រគ្រប់គម្រង់។

វ៉ាទីកង់ញូវបានរាយការណ៍ថា ការបង្ហាញទស្សនៈរបស់ទ្រង់គឺបញ្ជាក់នៅក្នុងសារមួយដែលទ្រង់បានផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតកូស្តារីកាប្រចាំនៅសន្តអាសនៈ គឺ លោក ហ្វេដឺរីកូ ហ្សាមូរ៉ា ខដេរ៉ូ (Federico Zamora Cordero ) ខណៈដែលប្រទេសនេះកំពុងតែធ្វើជាម្ចាស់ផ្ទះនៃ «ព្រឹត្តិការណ៍កម្រិតខ្ពស់នៅលើសកម្មភាពមហាសមុទ្រ»។

នៅក្នុងសារនោះសម្តេចប៉ាប បានសង្កត់ធ្ងន់លើ សារៈសំខាន់ជានិមិត្តរូបនៃធនធានធម្មជាតិនៅក្នុងមហាសមុទ្រ និងតួនាទីដ៏សំខាន់របស់វានៅក្នុងជីវិតមនុស្ស និងវឌ្ឍនភាពសង្គមម​នុស្សនៅពេលអនាគត។

សម្តេច​ប៉ាប​បាន​មាន​ប្រសាសន៍​ដោយ​គូស​បញ្ជាក់​ពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​អរិយធម៌​មនុស្ស​និង​មហាសមុទ្រ​ ប៉ុន្តែមនុស្សជាតិខ្លះបានទាញយកអំណោយដ៏មានតម្លៃនេះលើសលុ​ប។

សម្តេចប៉ាបបានមានបន្ទូលថា វាជារឿងគួរឱ្យសោកស្តាយដែល យើងបានបំភ្លៃ ហើយបង្វែរអ្វីដែលមានប្រយោជន៍ ដូចជាទឹក ទៅជាកម្មវត្ថុនៃការកេងប្រវ័ញ្ច។

សម្តេចប៉ាបបានមានបន្ទូលថា ទឹកជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់ដ៏ ​មាន​តម្លៃ តែយើង​ប្រែ​ក្លាយ​វា​ទៅ​ជា​រូបិយប័ណ្ណ ហើយទាញប្រយោជន៍ដ៏លើសលុយ។

សម្តេចប៉ាប ហ្វ្រង់ស៊ីស បានព្រមានថា មនុស្សជាតិកំពុងតែបំផ្លាញភាពបរិសុទ្ធ នៃផ្ទៃមហាសមុទ្រដោយ អាត្មានិយម និងការធ្វេសប្រហែសពីបរិស្ថាន៕

Daily Program

Livesteam thumbnail