សម្តេចប៉ាបបង្ហាញជំហរមិនគាំទ្រការវាយប្រហារដោយមីស៊ីលលើអ៊ុយក្រែន
ក្រោយពេលដែលអ៊ុយក្រែនរងនូវការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់មកនេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបង្ហាញជំហរមិនគាំទ្រនិងបន្តថ្កោលទោសជាថ្មីបន្តទៀត។
នៅក្នុងលិខិតដែលសម្តេចប៉ាបបានសរសេរផ្ញើជូនប្រមុខមេដឹកនាំសាសនានៅក្នុងប្រទេស អ៊ុយក្រែន វ៉ាទីកង់ញូវបានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលប្រឆាំងល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសនេះ គឺជាការវាយប្រហារដែលមិនអាចទទួលយកបាន។
សម្តេចប៉ាបបានធានានៅក្នុងលិខិតនូវថា សន្តអាសនៈ និងទ្រង់ នឹងបន្តធ្វើការអំពាវនាវនិងកាន់តែសកម្មថែមទៀត ដើម្បីធ្វើយ៉ាងណាអោយអ៊ុយក្រែនអាចទទួលបានូវបទឈប់បាញ់ មួយនៅប្រទេសនេះ ហើយទ្រង់នឹងបន្តបញ្ជូនសារអំពីតម្រូវការសន្តិភាពបន្ថែមទៀត។
សម្តេចប៉ាបនៅតែបន្តចូលរួមសោកស្តាយចំពោះការកើនឡើងនូវការវាយប្រហារតាមគ្រប់រួបភាពនិងភាគីនៅក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងថា សង្រ្គាមនេះគឺជាសង្រ្គាមដែលផលរបស់វានឹងត្រូវបានគេបំភ្លេចដាច់ខាតនៅលើឆាកអន្តរជាតិ ៕