សម្តេចប៉ាបនឹងសរសេរឯកសារមួយច្បាប់ស្តីពីបេះដូងពិសិដ្ឋសម្រាប់ពិភពលោក

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ មានបន្ទូលថា ទ្រង់នឹងបោះពុម្ពផ្សាយនូវឯកសារមួយច្បាប់នៅក្នុងខែកញ្ញា ដើម្បីឧទ្ទិសដល់បេះដូងដ៏ពិសិដ្ឋនៃព្រះយេស៊ូ។

បើតាមវ៉ាទីកង់ញូវ សម្តេចប៉ាបបានប្រកាសថា ទ្រង់កំពុងរៀបចំសរសេរឯកសារដែលឧទ្ទិសដល់ការលះបង់នោះ ដើម្បីបំភ្លឺផ្លូវនៃការបន្តបេសកម្មប្រកាសដំណឹងល្អ ប៉ុន្តែឯកសារនោះក៏នឹងនិយាយអំពីអ្វីមួយដែលសំខាន់ជាពិសេសសម្រាប់អស់អ្នកដែលបាត់បង់នូវក្តីស្រលាញ់។

ថ្លែងក្នុងអំឡុងពេលអប់រំជំនឿ ប្រចាំសប្តាហ៍ សម្តេចប៉ាបបានមានបន្ទូលថា ឯកសារដែលទ្រ ង់កំពុងរៀបចំ ជាឯកសារដែលប្រមូលនូវការឆ្លុះបញ្ចាំងដ៏មានតម្លៃនៃអត្ថបទរបស់ព្រះគម្ពី និងប្រវត្តិដ៏យូរលង់នៃបេសកម្មប្រកាសដំណឹងល្អ ដើម្បីជាការណែនាំឡើងវិញដល់ព្រះសហគមន៍ហើយក៏ដើម្បីជំរុញនិងលើកកំពស់ការយល់ដឹងអំពីព្រះវិញ្ញាណ។

សម្តេចប៉ាបបានមានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំជឿថា ឯកសារនេះនឹងមានប្រយោជន៍ខ្លាំងណា​ស់សម្រាប់ពួកយើងក្នុងការសញ្ជឹងគិតលើទិដ្ឋភាពផ្សេងៗនៃសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ដែលអាចបំភ្លឺផ្លូវនៃការបន្តសាសនា ប៉ុន្តែ​ក៏​ដើម្បី​និយាយ​អ្វី​មួយ​ដែល​សំខាន់​ចំពោះ​ពិភពលោក​ដែល​ហាក់​ដូចជា​បាត់បង់​បេះដូង និងក្តីស្រលាញ់​»។

តាមការគ្រោងទុកឯកសារនេះនឹងត្រូវបោះពុម្ពផ្សាយជាសាធារណៈនៅក្នុងរង្វង់ខែកញ្ញាខាងមុខដ៏ខ្លីនេះ៕

Daily Program

Livesteam thumbnail