សម្តេចប៉ាបនឹងយាងបើកទ្វារវិសុទ្ធដើម្បីអំណរសប្បាយក្នុងអំឡុងពេលបុណ្យព្រះយេស៊ូប្រសូត្រ
បុរីវ៉ាទីកង់បានប្រកាសចេញផ្សាយនូវកាលវិភាគសម្រាប់កម្មវិធីរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ក្នុងអំឡុងរដូវបុណ្យព្រះយេស៊ូប្រសូត្រ ពោលគឺពេលទ្រង់យាងបើកទ្វារពិសិដ្ឋជាការសន្មត់នៃការបើលឆ្នាំនៃអំណរសប្បាយ នៅសាលវិហារ សន្តសិលាបាស៊ីលីកា។
បន្ទាប់ពីយាងនៅក្នុងពិធីនេះ រូចសម្តេចប៉ាបទ្រង់ នឹងថ្លែងសុន្ទរកថា ជាប្រពៃណីដើម្បីប្រកាសបើកនិងអធិ ដ្ឋានប្រសិទ្ធពរដល់ទីក្រុងនានានៅលើពិភពលោក ។
បន្ទាប់មកទ្រង់នឹងយាងចូលរួមនៅក្នុងពិធីបុណ្យ សន្តេស្តេហ្វេន ថ្ងៃទី២៦ ខែធ្នូ។ តាមគម្រោង ព្រះវបិតាដ៏វិសុទ្ធ នឹងធ្វើជាអធិបតីនៅក្នុងពិធីថ្វាយអភិបូជា អំណរសប្បាយពិធីនេះ ។
នៅថ្ងៃបន្ទាប់ សម្តេចប៉ាបនឹងធ្វើជាអធិបតីក្នុងពិធីបុណ្យចូលឆ្នាំសកល និងទិវាសន្តិភាពពិភពលោកលើកទី ៥៨។
នៅថ្ងៃទី ៦ ខែមករា សម្តេចប៉ាប នឹងយាងធ្វើជាអធិបតីនៅពិធីថ្វាយអភិបូជានៅវិហារ សន្តសិលាបាស៊ីលីកាដដែលប៉ុន្តែសម្រាប់ ពិធីបុណ្យ លើកតម្លើងព្រះជាម្ចាស់ ។
នៅថ្ងៃទី ១២ ខែ មករា សម្តេចប៉ាបនឹងយាងរៀបចំ ពិធីបុណ្យជ្រមុជទឹក ដល់កុមារជាច្រើនរូបដែលពួកគេគឺជាកូនៗមន្រ្តីបម្រើការនៅបុរីវ៉ាទីកង់៕