សម្តេចប៉ាបនឹងយាងបើកទ្វារដ៏វិសុទ្ធសម្រាប់ឆ្នាំនៃអំណរសប្បាយ២០២៥នៅពន្ធនាគារនាទីក្រុងរ៉ូម
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ត្រូវបានគេរាយការណ៍ថា នឹងយាងជាអធិបតីបើកទ្វារដ៏វិសុទ្ធនាំឆ្នាំអំណរសប្បាយ២០២៥ នៅមន្ទីរឃុំឃាំង រីប៊ីបបៀ (Rebibbia)នៅក្នុង ទីក្រុងរ៉ូម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ ។
គំនិតផ្តួចផ្តើមនេះ ត្រូវបានរៀបចំដោយលោកអគ្គអភិបាល រីណូ ហ្វីសេឡា ( Rino Fisichella) អ្នកទទួលខុសត្រូវក្រសួងប្រកាសដំណឹងល្អ។
លោកបានមានប្រសាសន៍ថា ពិធីនេះត្រូវបានរៀបចំបែបនេះ គឺតំណាងឲ្យគោលបំណងរបស់សម្តេចប៉ាប ដែលទ្រង់ចង់ឲ្យពិធីនេះក្លាយជាពិធីនិមិត្តរូប នៃការបើកទូលាយ និងបើកចំហរផ្លូវចិត្តទទួលការកែប្រែចិត្តគំនិត និងជាប្រភពនៃសេចក្តីសង្ឃឹមសម្រាប់បងប្អូនពិរុទ្ធជននានា ដោយសារតែឆ្នាំ២០២៥ ខាងមុខនេះ ជាឆ្នាំអំណរសប្បាយសម្រាប់មនុស្សជាតិទាំងអស់។
គម្រោងនេះក៏ជាការបង្ហាញនូវការគាំទ្ររបស់សន្តអសនៈនិងសម្តេចប៉ាបចំពោះគម្រោង ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកទោស ដែលអាចឱ្យពួកគេទទួលបានប្រាក់បៀវត្សរ៍ ទទួលបានជំនាញ និងកសាងតម្លៃខ្លួនឯងឡើងវិញ លើកកម្ពស់សមាហរណកម្មក្នុងសង្គម៕