សម្តេចប៉ាបនឹងជំរុញឱ្យអឺរ៉ុបស្វែងរកឡើងវិញនូវតម្លៃមូលដ្ឋានរបស់អឺរ៉ុប

នៅពេលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានកំពុងតែ រៀបចំចេញដំណើរទៅកាន់ប្រទេសលុចសំបួ និងបែលហ្ស៊ិក លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់បានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់ទ្រង់ នឹងនាំមកនូវពន្លឺនៃភាពក្លាហាន និងក្តីសង្ឃឹមទៅកាន់អឺរ៉ុប រួមជាមួយនឹងការអញ្ជើញឱ្យ "ស្វែងរកឫសគល់របស់អឺរ៉ុបឡើងវិញ ។

តាមវ៉ាទីកង់ញូវ លោកកាឌីណាល់បានលើកឡើងថា បន្ទាប់ពីដំណើរទស្សនៈកិច្ចដ៏វែងបំផុតរបស់សម្តេចប៉ាប ដែលនាំទ្រង់ទៅកាន់អាស៊ី និងអូសេអានី ទ្រង់បានយាងចេញដំណើរម្តងទៀតនៅថ្ងៃព្រហស្បតិ៍ទៅកាន់អឺរ៉ុប​។​

លោកកាឌីណាល់បានលើកឡើងថា សម្តេចប៉ាបជាសាក្សីនៃសង្ខីកម្មជាក់ស្តែង ដែលមិននឿយហត់របស់តំណាងឲ្យ ព្រះគ្រីស្ទទៅកាន់បេះដូងនៃទ្វីបអឺរ៉ុប ដែលរងរបួសដោយសង្រ្គាម ការបែកបាក់ជាញឹកញាប់ និងកំពុងជួបប្រទះនឹងការធ្លាក់ចុះនៃប្រជាសាស្រ្ត។

ដំណើរនេះ ត្រូវបានគេដឹងថា ទ្រង់យាងនិងចុះចតនៅលុចហ្សំបួ ហើយបានបន្តដំណើរទៅកាន់ បែលហ្សិក ហើយនឹងបន្ត ស្នាក់នៅទីក្រុងព្រុចសែលរហូតដល់ថ្ងៃទី ២៩ ខែកញ្ញា។

លោកកាឌីណាល់បាននិយាយថា ទ្វីបអឺរ៉ុបបានបាត់បង់ការចងចាំអំពីមហន្តរាយដ៏ធំធេងពីអតីតកាល ដោយហេតុនេះបង្កើនហានិភ័យនៃការធ្លាក់ចូលទៅក្នុងសោកនាដកម្ម ។

ថ្លែងទៅកាន់សារព័ត៌មានវ៉ាទីកង់ នៅមុនថ្ងៃនៃការចាកចេញរបស់សម្តេចប៉ាប លោកកាឌីណាល់បាននិយាយថា ដំណើររបស់ទ្រង់នឹងនាំមកនូវការមើលឃើញជាមុននៃសាមគ្គីភាព និងភាពក្លាហានដើម្បីទទួលយកអនាគតនៅអឺរ៉ុប ។

Daily Program

Livesteam thumbnail