សម្តេចប៉ាបនឹងជួបក្រុមតារាកំប្លែងល្បីៗនៅបុរីវ៉ាទីកង់

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនឹងជួបសាវនាការជាមួយនឹងក្រុមតារាកប្លែងល្បីៗនៅលើពិភពលោក។

ប្រភពដដែលបានឲ្យដឹងថា ជំនួបនេះនឹងរៀបចំឡើងនៅថ្ងៃសុក្រ ទី១៤ ខែមិថុនា នេះខណៈដែលក្រុមតារាកំប្លែងទាំងនេះធ្វើដំណើរ មកកាន់បុរីវ៉ាទីកង់។

តារាកំប្លែងល្បីៗទាំងនោះ គឺមានលោក ជីមមី ហា្វឡុង (Jimmy Fallon) លោក សេ្តហ្វេន ខូបើក ( Stephen Colbert) លោក ខូណាន អូ ប្រេន ( Conan O'Brian) លោក គ្រីស្ត រ៉ុក ( Chris Rock)  និងលោក ហ្វូភី ប្គូបើក ( Whoopi Goldberg ) ។

ការិយាល័យព័ត៌មានសន្តអសនៈបានឲ្យដឹងថា នៅក្នុងជំនួបនោះសម្តេចប៉ាបនឹងស្នើឲ្យពូកគេជួយផ្សព្វផ្សាយ និងលើកកំពស់ សេចក្តីអំណរ សន្តិភាព និងក្តីសង្ឃឹម ដល់មនុស្សជាតិ។​

សម្តេចប៉ាបមានគោលបំណងជំរុញឲ្យក្រុមតារាកំប្លែងទាំងនេះជួយ ផ្សព្វផ្សាយសារសន្តិភាព សេចក្តីស្រឡាញ់ និងសាមគ្គីភាពដោយសារតែពួកគេគឺជាស្ពាននៃអន្តរវប្បធម៌ដ៏មានអត្ថន័យ ដែលអាចចែករំលែកសេចក្តីអំណរ និងក្តីសង្ឃឹមដល់មនុស្សជាតិនានា៕

Daily Program

Livesteam thumbnail