សម្តេចប៉ាបទំនងជានឹងឯកភាពលើសំណើរសុំបំបែកព្រះសហគមន៍សេប៊ូជាពីរភូមិភាគ

លោកអគ្គអភិបាល ចូស ប៉ាលម៉ា (Jose Palma) នៃភូមិភាពសេប៊ូ នៅក្នុងប្រទេសហ្វីលីពិនបានបង្ហើបប្រាប់វិទ្យុវ៉ារីតាសអាស៊ីថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូទំនងជានឹងផ្តល់នូវភ្លើងខៀវដល់ ការបំបែកអគ្គភូមិភាពនៃព្រហសហគមន៍សេប៊ូជាពីរ។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា ចំនួនគ្រីស្តបរិស័ទនៅក្នុងអគ្គភូមិភាគសេប៊ូសព្វថ្ងៃនេះគឺមានចំនួន លើសពី​៤ លាននាក់​ដូច្នេះហើយ ទើបបានលេចចេញនូវទស្សនៈនិងសំណើរស្នើសុំបំបែកជាពីរភូមិភាគ ។

លោកអគ្គអភិបាលបានថ្លែងថា ក្រុមសភាអន្តរភូមិភាគនៃក្រុមលោកអភិបាលព្រះសហគមន៍កាតូលិក​ហ្វីលីពិន បានគាំទ្រសំណើរនេះហើយ ហើយគ្រោងនឹងដាក់សំណើរជាផ្លុវការទៅរ៉ូម នៅក្នុងថ្ងៃទី​១១ ខែ​មីនា ឆ្នាំ២០២៤ខាងមុខនេះ ។

តាមគម្រោងដែលបានស្នើសុំនោះ គឺថា ព្រះសហគមន៍ទីមួយដែលបំបែកនឹងអាចដាក់ថា អគ្គភូមិភាគ ការការ (Carcar)​ តាមឈ្មោះទីក្រុងនៅភាគខាងត្បូង។ ដោយអគ្គភូមិភាគនេះនឹងមានព្រះសហគមន៍ចំណុះសរុប ៥៦ ដែលមានគ្រិស្តបរិស័ទសរុប ១,២១ លាននាក់ ។​

ព្រះសហគមន៍ទីពីរ គឺអាចជាអគ្គភូមិភាព ដាណាវ (Danao ) ស្ថិតនៅភាគខាងជើង នៃប្រទេ​សហ្វីលីពិន។ ទីនោះគឺជាព្រះសហគមន៍ចាស់ដែលមានកំណើតតាំងពីឆ្នាំ១៦៧១មកម្ល៉េះ ។​ អគ្គភូមិភាគនេះនឹងមានព្រះសហគមន៍ចំណុះសរុប ៥១ និងគ្រីស្តបរិស័ទប្រមាណជា ១,០៩ លាននាក់៕

Daily Program

Livesteam thumbnail