សម្តេចប៉ាបទូលអង្វរឲ្យមានបទឈប់បាញ់លើសមរភូមិទាំងអស់

សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូបានសរសេរនៅក្នុង​បុព្វបទ​នៃ​សៀវភៅ​មួយ​ក្បាល​ដែលនិពន្ធនិងចងក្រងដោយ​អ្នកកាសែត​អ៊ីតាលី គឺលោក ហ្វ្រងសេស្កូ អេនតូនីញូ ហ្គា្រណា (Francesco Antonio Grana) ដែលនឹងបោះពុម្ភ ដោយ​បុរី​វ៉ាទីកង់ មាន​ចំណង​ជើង​ថា សេចក្តីសង្ឃឹមនៃអំណរសប្បាយ (Jubilee of Hope) ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

នៅក្នុងបុព្វបទនោះសម្តេច​ប៉ាប​សរសេរ​ថា​ ៖ «ទូលបង្គំជាខ្ញុំ​សង្ឃឹម​ថា​ពេលវេលា​នេះ​ពិតជា​ក្លាយជា​ឱកាស​មួយ​សម្រាប់​ការប្រែចិត្ត​ជឿ និង​សម្រាប់​ការមើល​ជីវិត​របស់​មនុស្ស​ម្នាក់​នៅក្នុង​ពន្លឺ​នៃ​ដំណឹងល្អ​»​

សម្តេចប៉ាបបានបង្ហាញនូវក្តីសង្ឃឹមថា នាឆ្នាំបរិសុទ្ធឆ្នាំ២០២៥ខាងមុខ ទូលបង្គំជាខ្ញុំចង់បាននិងចងឃើញពិភពលោកមួយ ពោរពេញដោយ សន្តិភាព ជាកន្លែងដែលអាវុធត្រូវបានចាក់សោរនៅក្នុងឃ្លាំងអាវុធ ហើយអ្នកដែលផលិតអាវុធទាំងនោះ បានឈបកេងចំណេញពីការស្លាប់របស់អ្នកដទៃ ។

សម្តេចប៉ាបបានមានបន្ទូឡថា ៖ «ទូលបង្គំជាខ្ញុំពិតជាសង្ឃឹមថា ឆ្នាំនៃអំណរសប្បាយនាពេលខាងមុខគឺជាឱកាសមួយសម្រាប់បទឈប់បាញ់នៅក្នុងប្រទេសទាំងអស់ដែលសង្រ្គាមកំពុងបន្ត»។

ព្រះវបិតាដ៏វិសុទ្ធបាន សង្កត់ធ្ងន់ថា សង្រ្គាម ដែលបណ្តាលមកពីគ្រប់ជម្លោះ ត្រូវតែច្បាស់ហើយគួរតែបញ្ចប់ពីព្រោះ គ្រប់គ្នាតែងតែចាញើ!" ពោលគឺថាសង្រ្គាម "គ្មានអ្នកឈ្នះ និងអ្នកចាញ់ទេ មានតែអ្នកចាញ់ប៉ុណ្ណោះ។

សម្តេចប៉ាបបានមានបន្ទូលបន្តថា ក្តីសង្ឃឹមមិនមែនជា សុទិដ្ឋិនិយម ឬជាអារម្មណ៍វិជ្ជមានមិនច្បាស់លា ស់អំពីអនាគត នោះទេ ហើយវាក៏មិនមែនជាការបំភ័ន្ត ឬជាអារម្មណ៍បំភ្លៃនោះដែរ វាគឺជាគុណធម៌ជាក់ស្តែង ជាផ្លូវនៃជីវិត ហើយវាពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងរបស់មនុស្សជាតិ ។

សម្តេចប៉ាបបានមានបន្ទូលបន្តទៀតថា  ក្តីសង្ឃឹមត្រូវបានចិញ្ចឹមដោយការប្តេជ្ញាចិត្តរបស់មនុស្សម្នាក់ៗដើម្បីសច្ចះភាព៕

Daily Program

Livesteam thumbnail