សម្តេចប៉ាបថ្មីត្រូវបានជ្រើសរើសហើយ ! អាទិភាពចំបងរបស់ទ្រង់គឺសន្តិភាព

នៅថ្ងៃទី២នៃដំណើរការជ្រើសរើសសម្តេចប៉ាបថ្មី ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២៥ ផ្សែងសត្រូវបានបង្ហុយចេញពីកំពូលវិហារស៊ីស្ទីន អមដោយសម្លេងកន្តឹងរោទ៍ឡើង ហើយនៅពេលនោះ លោកកាឌីណាល់  រ៉ូបឺត ហ្វ្រង់ស៊ី ប្រេវូស (Robert Francis Prevost ) ក៏ត្រូវបាន ជ្រើសរើសជាសម្តេចប៉ាប ឡេអូ ទី ១៤ ( Leo XIV) ដែលជាសម្តេចប៉ាបទី១មកពីសហរដ្ឋអាមេរិក។

ក្រោយពីផ្សែងសរបង្ហុយចេញ សម្តេចប៉ាបថ្មីក៏បានបង្ហាញវត្តមានហើយបានគ្រវីដៃស្វាគមន៍គ្រិស្តបរិស័ទដែលប្រមូលផ្តុំគ្នារង់ចាំមើលដំណឹងសម្តេចប៉ាបថ្មីនៅទីលានសន្តសិលា ដោយមានបន្ទូលថា ជាភាសាអ៊ីតាលីប្រកបដោយទំនុកចិត្តថា "សន្តិភាពនៅជាមួយអ្នកទាំងអស់គ្នា។

ទ្រង់បានមានបន្ទូលថា “ សន្តិភាពនៅជាមួយអ្នក! បងប្អូនប្រុសស្រីជាទីគោរព នេះគឺជាការស្វាគមន៍ដំបូងរបស់ព្រះគ្រីស្ទដែលបានរស់ឡើងវិញ ជាអ្នកគង្វាលដ៏ល្អ ដែលបានលះបង់ជីវិតរបស់ទ្រង់សម្រាប់ហ្វូងចៀមរបស់ព្រះ។ ខ្ញុំ​ក៏​ចង់​បាន​ការ​ស្វាគមន៍​នៃ​សន្តិភាព​នេះ​ចូល​ក្នុង​ចិត្ត​របស់​អ្នក​ទៅ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​និង​មនុស្ស​ទាំង​អស់​នៅ​កន្លែង​ណា​ដែល​ពួក​គេ​កំពុងរស់នៅ; និង​ប្រជាជន​ទាំង​អស់ និង​លើ​ផែនដី​ទាំង​មូល​ ចូរ​មាន​សន្តិភាព​នៅ​ជា​មួយ​អ្នក”។

សម្តេចប៉ាបថ្មី ត្រូវបានគេដឹងថា គឺជាអ្នកច្បាប់ដែលបានចំណាយពេលជាងមួយទសវត្សរ៍បម្រើកិច្ចការនានានៅអាមេរិកខាងត្បូង មុនពេលក្រុមបានអញ្ជើញលោក ត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីដឹកនាំសម្របសម្រួលក្រុម  Midwest Augustinians ហើយក្រោយមកត្រូវបានជ្រើសរើសនិងតែងតាំងជាអ្នកទទួលខុសត្រូវកិច្ចការទូទៅនៅក្នុងក្រុមជាច្រើនឆ្នាំ ។

 ក្រោយមកសម្តេចប៉ាបថ្មីបានត្រូវក្រុមបញ្ជូន បញ្ជូនទៅអាមេរិកខាងត្បូងវិញ នៅក្នុងឆ្នាំ ២០១៤ ហើយត្រូវបាន បានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ តែងតាំងជាអភិបាលនៃព្រះសហគមន៍នៅទីក្រុង ជីក្លាយូ (Chiclayo)  ប្រទេសប៉េរូ។ ក្រោយមក ទ្រង់ក៏ត្រូវកោះហៅមកទីក្រុងរ៉ូមក្នុងឆ្នាំ នៅឆ្នាំ២០២៣ ដើម្បីដឹកនាំ ក្រសួងដ៏មានឥទ្ធិពលសម្រាប់គ្រប់គ្រងលោកអភិបាលព្រះសហគមន៍នានា ។

សម្តេចប៉ាប ថ្មីមានព្រះជន្ម ៦៩ ឆ្នាំ ដោយទ្រង់ប្រសូត នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ១៩៥៥ នៅទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិក ។ ទ្រង់ក៏មានដើមកំណើតអឺរ៉ុប ដោយជាកូនកាត់ អ៊ីតាលី បារាំង និងអេស្ប៉ាញ។

ទ្រង់បានសិក្សានៅសាលា Augustinian ក្នុងរដ្ឋ មីស៊ីហ្គេន ( Michigan) ហើយក្រោយមកបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគណិតវិទ្យាពីសាកលវិទ្យាល័យ Villanova ក្នុងរដ្ឋ ផេនស៊ីវ័នៀ (Pennsylvania)។

ទ្រង់បានក្លាយជាបូជាចារ្យ នៅក្នុងឆ្នាំ ១៩៨២  ហើយបានសិក្សារហូតទទួលបណ្ឌិតផ្នែកច្បាប់ ព្រះសហគមន៍ ពីមហាវិទ្យាល័យ Pontifical College នៃទីក្រុងរ៉ូម នៃ St. Thomas Aquinaក្នុងឆ្នាំ ១៩៨៧  ។

 

សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ បាន​តែងតាំង​លោកជាកាឌីណាល់ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣។

 

Daily Program

Livesteam thumbnail