សម្តេចប៉ាបតែងតាំង អគ្គអភិបាលថ្មីនៃទីក្រុងវីយែន ប្រទេសអូទ្រីស

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូទី១៤ បានសម្រេចចិត្តតែងតាំងលោក ចូសេហ្វ គ្រុនវីដល (Josef Grünwidl ) ជាអគ្គអភិបាលថ្មីនៃព្រះសហគមន៍អគ្គភូមិភាគទីក្រុងវីយែន នៅក្នុងប្រទេសអូទ្រីស។
ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសកាលពីថ្ងៃសុក្រថា សម្តេចប៉ាបឡេអូ បានតែងតាំងអតីតអ្នកគ្រប់គ្រងអគ្គភូមិភារីយេន លោក ចូសេហ្វ គ្រុនវីដល អគ្គអភិបាលនៃព្រះសហគមន៍នេះ។
ប្រភពដដែលបានឲ្យដឹងថានៅមុនពេលទទួលការតែងតាំង លោកអគ្គអភិបាលបានទទួលភារកិច្ចជាអ្នក គ្រប់គ្រងអគ្គភូមិភាគនេះអស់រយៈពេលប្រមាណជា ៩ខែបន្ទាប់ពីលោកកាឌីណាល់ ខាងគ្រីស្តូហ្វ ឆប៊ន (Christoph Schönborn)ដល់អាយុចូលនិវត្តន៍ដែលមានអាយុ៨០ឆ្នាំទៅហើយ។
លោកអគ្គអភិបាលថ្មី មានអាយុទើបតែ ៦២ ឆ្នាំ បានក្លាយជាអគ្គអភិបាលទី១២ នៃព្រះសហគមន៍កាតូលិកភូមិភាគរីយ៉ែននេះ។
លោកអគ្គអភិបាលថ្មី ត្រូវបានគេដឹងថា បានក្លាយជាបូជាចារ្យនៅក្នុងឆ្នាំ១៩៨៨ បានបំពេញការងារជាច្រើននៅក្នុងជីវិតជាបុព្វជិតមួយរូប។ លោកមិនសូវល្បីល្បាញនៅក្នុងពិភពខាងក្រៅនោះទេ ប៉ុន្តែលោកអគ្គអភិបាលគឺជាគ្រូគង្វាលដ៏មានសក្តានុពលមួយរូបនៅក្នុងព្រះសហគមន៍នៅប្រទេសអូទ្រីស៕
Daily Program
