សម្តេចប៉ាបតែងតាំងឯកអគ្គរាជទូតទៅកាន់ប្រទេសប៉ារ៉ាហ្គាយ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានសម្រេចតែងតាំងលោកអគ្គអភិបាលដែលទើបជាប់ការជ្រើសតាំង  គឺលោក វំាងសេនហ្សូ ទួទូរ៉ូ (Vincenzo Turturro) ជាឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅ ប្រទេសប៉ារ៉ាហ្គាយ។

លោកអគ្គអភិបាល ត្រូវបានគេដឹងថា កំពុងតែបម្រើការនៅក្រសួងការបរទេស ហើយត្រូវបានតែងតាំងជំនួសលោក អគ្គអភិបាល អេលីសេវ អេនតូនីញ៉ូ អារីយូទី (Eliseo Antonio Ariotti) ដែលត្រូវចូលនិវត្តន៍ ដោយសារតែលោកដល់អាយុ។

លោកអគ្គអភិបាលត្រូវបានគេដឹងថា គឺជាបុព្វជិតមួយរូប ដែលបម្រើការពាក់ព័ន្ទនឹងកិច្ចការអ​ន្តរជាតិ និង ការរបរទេសនេះស្រាប់ ហើយលោកក៏ជាលេខាផ្ទាល់របស់លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ ។

លោកវំាងសេនហ្សូ ទួទូរ៉ូ ត្រូវបានគេដឹងថា បានក្លាយជាបូជាចារ្យនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០​០៣ ដោយលោកមានសញ្ញាប័ត្រនិងមានបទពិសោធន៍ពាក់ព័ន្ធនឹងការការការទូត និងកិច្ចការព្រះសហគមន៍យ៉ាងច្បាស់លាស់៕

Daily Program

Livesteam thumbnail