សម្តេចប៉ាបតែងតាំងអ្នកមានសុភមង្គល១៥រូបជាសន្តបុគ្គល
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តចប៉ាបហ្រ្វង់ស៊ីស្កូបានយល់ព្រមប្រកាសអ្នកមានសុភមង្គលចំនួន១៥រូប ជាសន្តបុគ្គល បន្ទាប់ពីបានចំណាយពេលពិចារណាមួយរយៈ ។
សន្តបុគ្គលដែលត្រូវប្រកាសតែងតាំងក្នុងខែតុលាខាងមុខនេះ គឺមាន ១១រូប គឺត្រូវបានគេដឹងថា ជាគ្រីស្តបរិស័ទ និងជាបព្វជិតដែលបានស្លាប់នៅក្នុងអំឡុងឆ្នាំ១៨៦០ក្នុងសង្រ្គាមស៊ីវិលនៅស៊ីរី ខណៈពេលដែលគ្រីស្តបរិស័ទរាប់ពាន់នាក់ត្រូវបានសម្លាប់ដោយទាហានរបស់ចក្រភពអូតូម៉ង់ ។
ដោយឡែកអ្នកមានសុភមង្គល ៤រូបទៀត គឺរួមមានលោកបូជាចារ្យ និង បងស្រីជនជាតិអ៊ីតាលី ដែលបង្កើតក្រុមសាសនទូតនៅអឺរ៉ុប និង បងស្រី១រូបទៀត ដែលបានបាត់បង់ជីវិតពីព្រោះតែបុព្វហេតុនៃជំនឿ នៅអំឡុងពេលប្រែប្រួលនិងរបត់សង្គមនៅអឺរ៉ុបនា ដើមសតវត្សរ៍ទី ២០។
មួយវិញទៀត យុវ័នដែលមានឈ្មោះថា កាឡូ អាគូទីស ( Carlo Acutis) ដែលបានបាត់បង់ជីវិតនៅអាយុ ១៥ ឆ្នាំ កាលពីឆ្នាំ២០០៦ ដោយជំងឺមហារីក ប៉ុន្តែនៅក្នុងអំឡុងពេលតស៊ូជំងឺ នេះ គាត់បានខិតខំតស៊ូសរសេរគេហទំព័រដែលឲ្យគេស្គាល់ពីព្រះគ្រីស្ត៕