សម្តេចប៉ាបតែងតាំងអភិបាលថ្មីនៃព្រះសហគមន៍មួយនៅហ្វីលីពីន

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅសប្តាហ៍មុន បានធ្វើការតែងតាំងលោកបូជាចារ្យ ហឺណាន អាប់ស៊ីត (Herman Abcede) ជាអភិបាលថ្មីនៃព្រះសហគមន៍កាតូលិកភូមិភាគ ដាអេត (Daet) ដែលជាព្រះសហគមន៍មួយនៅក្នុងប្រទេសហ្វីលីពីន។

លោកអភិបាល អាប់ស៊ីត ត្រូវបានគេដឹងថា ត្រូវបានតែងតាំងជំនួសលោក រ៉ិច អេនឌ្រូវ អាឡាខុន (Rex Andrew Alarcon) ដែលត្រូវបានសម្តេចប៉ាបតែងតាំងជាអគ្គអភិបាលនៃព្រះសហគមន៍កាតូលិក ខាស៊ីរ៉េស (Caceres) កាលពីឆ្នាំមុន។

លោកអភិបាល អាប់ស៊ីត ត្រូវបានសម្តេចប៉ាបតែងតាំងជា​គង្វាលប្រជារាស្រ្តរបស់ព្រះជាម្ចាស់នៅក្នុងភូមិភាគដែលមានគ្រីស្តបរិស័ទប្រមាណជា កន្លះលាននាក់ និង មានព្រះសហគមន៍សរុបចំនួន ៣០។​

លោកអភិបាល អាប់ស៊ីត បានក្លាយជាបូជាចារ្យនៅក្នុងឆ្នាំ១៩៩៦។ លោកធ្លាប់ជាមន្រ្តីសាលាខេត្តជាន់ខ្ពស់មួយរូប​។ លោកអភិបាល ត្រូវបានគេដឹងថា ធ្លាប់បានទៅសិក្សាផ្នែកច្បាប់ស៊ីវិល​របស់​ព្រះសហគមន៍(Canon Law) ពីសាកលវិទ្យាល័យឡាតេរ៉ង់​របស់​សន្តអាសនៈ (Pontifical Lateran) ក្នុងទីក្រុងរ៉ូម ហើយក៏ធ្លាប់បាន បម្រើគ្រីស្តបរិស័ទនៅអគ្គភូមិភាគម៉ានីឡា និង អគ្គភូមិភាគ ប៉ារ៉ាណា៕

Daily Program

Livesteam thumbnail