សម្តេចប៉ាបតែងតាំងស្រ្តីពីររូបនៅក្នុងមុខងារដ៏សំខាន់នៃក្រុមប្រឹក្សាមហាសន្និបាតព្រះសហគមន៍

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងចំណោមសមាជិក១៧រូបនៃក្រុមប្រឹក្សាធម្មនុញ្ញទី១៦ នៃអគ្គលេខាធិកាដ្ឋានមហាសន្និបាតព្រះសហគមន៍មានស្រ្តីពីររូប។

ប្រភពដដែលបានបន្តថា នេះគឺជាលើកទឺ១មួយដែលស្រ្តីត្រូវបានតែងតាំងឲ្យទទួលខុសត្រូវនៅក្នុងការរៀបចំគោលលទ្ធិរបស់ព្រះសហគមន៍ទាំងមូល។

សមាជិកនេះក្រុមប្រឹក្សានេះកន្លងមក គឺសុទ្ធតែជាកាឌីណាល់ ប៉ុន្តែនៅពេលនេះ គឺការតែងតាំងលោកអភិបាលព្រះសហគមន៍កាតូលិកចូលរួមផងដែរ។

ស្រ្តីដែលបានជ្រើសរើសហើយតែងតាំងជាសមាជិកនៃក្រុមប្រឹក្សានេះ  គឺបងស្រី ស៊ីណូណា ប្រាមប៊ីឡា (Simona Brambilla) លេខានៃលេខាធិការដ្ឋានអធិកាកិច្ចសម្រាប់ស្ថាប័នជីវិតដ៏វិសុទ្ធ និងព្រះសហគមន៍កាតូលិក។

ស្រ្តីម្នាក់ទៀតគឺ លោកស្រី ម៉ារៀ លា ហ្សេវីណូ (María Lía Zervino) ជាគ្រហស្ថ ដែលគេដឹងថា គឺជាប្រធានអង្គការសហជីពស្រ្តីកាតូលិក៕

Daily Program

Livesteam thumbnail