សម្តេចប៉ាបតែងតាំងសមាជិកក្រុមប្រឹក្សាគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសម្រេចចិត្តធ្វើការតែងតាំង លោកស្រីបណ្ឌិត ខុនសេតា​ ប្រេស្សា ម៉ូរ៉ា ( Concetta Brescia Morra) អ្នកជំនាញសេដ្ឋកិច្ច ជាសមាជិកក្រុមប្រឹក្សានៃអាជ្ញាធរគ្រប់គ្រងព័ត៌មាន និងហិរញ្ញវត្ថុរបស់បុរីវ៉ាទីកង់ថ្មី ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកស្រីបណ្ឌិតត្រូវបានតែងតាំង ជំនួសលោកបណ្ឌិត អង់តូណេឡា ស្ការុន អាលីប្រេនឌី (Antonella Sciarrone Alibrandi ) ដែលត្រូវបានតែងតាំងជាចៅក្រមនៃតុលាការធម្មនុញ្ញអ៊ីតាលី។

លោកស្រីបណ្ឌិត ខុនសេតា​ ប្រេស្សា ម៉ូរ៉ា គឺជាសាស្រ្តាចារ្យច្បាប់សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Rome Tre ជាកន្លែងដែលលោកស្រីបង្រៀនផ្នែកធនាគារ និងច្បាប់ទីផ្សារហិរញ្ញវត្ថុ ព្រមទាំងច្បាប់ហិរញ្ញវត្ថុសហភាពអឺរ៉ុប។

នៅសាកលវិទ្យាល័យដដែល លោកស្រីក៏ ជានាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរនាយកដ្ឋានស្តីពីធនាគារអឺរ៉ុប និងច្បាប់ហិរញ្ញវត្ថុផងដែរ។

បន្ទាប់ពីចាប់ផ្តើមអាជីពរបស់លោកស្រីនៅធនាគារនៃប្រទេសអ៊ីតាលី លោកស្រីតែងតែចំណាយពេលវេលាសិក្សាស្រាវជ្រាវ ក្នុងវិស័យអប់រំហិរញ្ញវត្ថុ ហើយបានលះបង់ខ្លួនឯងចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីជាតិ និងអន្តរជាតិធំៗជាច្រើន។

នៅមុនទទួលការតែងតាំង លោកស្រី បានកាន់មុខតំណែងអន្តរជាតិជាច្រើនដោយរួមទាំងជា អ្នកប្រឹក្សាយោបល់របស់សភាអ៊ឺរ៉ុបលើបញ្ហាដំណោះស្រាយធនាគារ និងជាសមាជិកនៃក្រុមអ្នកពាក់ព័ន្ធផ្នែកធនាគារនៃអាជ្ញាធរធនាគារអឺរ៉ុប ។​

Daily Program

Livesteam thumbnail