សម្តេចប៉ាបតែងតាំងបូជាចារ្យហ្វីលីពីនបីរូបជាក្រុមសាសនៈទូតមេត្តាករុណា

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីសប្តាហ៍មុនបានសម្រេចចិត្តបង្កើតឲ្យមានក្រុមបូជាចារ្យសាសនទូតនៃមេត្តាករុណានៅក្នុងប្រទេសហ្វីលីពីន តាមការស្នើសុំរបស់លោកបូជាចារ្យបីអង្គ។

លោកបូជាចារ្យទាំងបីអង្គនេះ គឺមាន លោក រ៉ូជីលីអូ មេណាឌូ បេរ៉េដូ ( Rogelio Maynardo T. Beredo Jr) លោក ជេស៊ី លូកាស បាលីលឡា (Jesse Lucas A. Balilla) និង លោក ដូណាលដូ ឌីមាអានដាល ( Donaldo V. Dimaandal ) ដែលជាបូជាចារ្យនៅអគ្គភូមិភាគ លីប៉ា (Lipa) ខេត្ត បាតានហ្គេស ( Batangas )

លោកបូជាចារ្យទាំងបី នឹងក្លាយជាក្រុមមួយនៃបេសកកម្មផ្សព្វផ្សាយសេចក្ដីមេត្តាករុណា និងការអត់ឱន របស់ព្រះជាម្ចាស់ក្នុងនាមជាសាសនទូតថ្មីនៃសេចក្ដីមេត្តាករុណា។

លោកបូជាចារ្យទំាងបីមានមុខងារពិសេសនៅក្នុងព្រះវិហារ ជាពិសេសតាមរយៈមុខងារធ្វើអគ្គសញ្ញាលើកលែងទោស។

លោកបូជាចារ្យទាំងបី គឺអាចលើកលែងទោសចំពោះអំពើបាបធ្ងន់ ត្រូវបានបម្រុងទុកសម្រាប់តែសម្តេចប៉ាបប៉ុណ្ណោះ ដែលមានដូចជា៖

១. អ្នកមិនគោរពព្រះកាយព្រះគ្រីស្ត ដោយយកចេញនិងមានមានបំណងបំពាន

២. អ្នកធ្វើបាបសម្តេចប៉ាប

៣. អ្នកល្មើសវិន័យប្រការទី ៦(ផិតក្បត់)

៤. អ្នកល្មើសការសំងាត់របស់អគ្គសញ្ញាលើកលែងទោស

៥. អ្នកកត់ទុក និងឬចែកចាយរឿងក្នុងអគ្គសញ្ញាលើកលែងទោស ផ្សព្វផ្សាយតាមបណ្ដាញសង្គមទោះរឿងនោះពិតឬក្លែងក្លាយ ដែលមានកំណត់ទុកក្នុងមាត្រា ១៣៨៦របស់ច្បាប់ព្រះសហគមន៍៕

Daily Program

Livesteam thumbnail