សម្តេចប៉ាបតែងតាំងដូនជីមួយរូបជាអ្នកដឹកនាំស្ថាប័នមួយ​នៅសន្តអាសនៈ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានសម្រេចចិត្តតែងតាំងដូនជីម្នាក់ឲ្យធ្វើជាអ្នកដឹកនាំស្ថាប័នកំពូលទីពីរនៅក្នុងជួររចនាសម្ព័ន្ធដឹកនាំរបស់សន្តអាសនៈ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ដូនជីដែលទទួលការតែងតាំងនោះ គឺ ដូនជី ស៊ីមូណា ប្រាមប៊ីឡា (Simona Brambilla) ដែលជាស្រ្តីជនជាតិអ៊ីតាលីមួយរូប ឲ្យក្លាយជាអ្នកទទួលខុសត្រូវក្រសួង​សម្រាប់ជីវិត​អ្នកបួស បព្វជិតបព្វជិតា និង សាសនទូត(Prefect of the Dicastery for Institutes of Consecrated Life and Societies of Apostolic Life)។

ប្រភពដដែលបានរាយការណ៍ថា ​ដូនជីដែលមាន​វ័យ​៥៩ឆ្នាំ​នេះ គឺជាស្រ្តីដំបូងគេដែលទទួលបានការតែងតាំងឲ្យបម្រើនៅស្ថាប័នដ៏មានឥទ្ធិពលមួយនៅក្នុងសន្តអាសនៈ​។

ដូនជីគឺជាស្រ្តីទី២ បន្ទាប់​ពី​ដូនជី អាឡិចសាន់ដ្រា ស្មេរីលី (Alessandra Smerilli) ជាអ្នកទទួលខុសត្រូវនៅក្រសួងអភិវឌ្ឈមនុស្សជាតិ។​

ដូនជីត្រូវបានគេដឹងថា គឺធ្លាប់ជាអ្នកអប់រំជំនឿនៅប្រទេសមូហ្ស៊ំប៊ិក ហើយមានសាវដា ជាគិលានុប្បាយិកានៅមុនពេលក្លាយជាដូនជី។

ដូនជីគឺជាស្រ្តីដ៏ឆ្នើមមួយរូបនៅក្នុងព្រះសហគមន៍កាតូលិក​ ហើយធ្លាប់មានបទពិសោធការងារជាច្រើន ពាក់ព័ន្ធនឹងការប្រកាសដំណឹងល្អ និង កិច្ចការនៅក្នុងព្រះសហគមន៍៕

Daily Program

Livesteam thumbnail