សម្តេចប៉ាបដឹកនាំការអធិស្ឋាននិងសូត្រផ្គាំសម្រាប់សន្តិភាពពិភពលោក

សម្តេច​ប៉ាបហ្វ្រង់ស៊ីស្កូនៅថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៤ បាន ដឹកនាំ​ពិធីសូត្រផ្គាំនិងអធិដ្ឋាន​សម្រាប់​សន្តិភាព​។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះ​ព្រះវបិតា​ក៏បាន ​អធិស្ឋាន​ថា អំពើ​ហិង្សា និង​ការ​ស្អប់គ៏តែ​អាច​នឹង​ត្រូវ​រលត់​ចេញ​ពី​ចិត្ត​មនុស្ស។

សម្តេចប៉ាបបានអធិដ្ឋានទូលអង្វរព្រះជាម្ចាស់អោយបណ្តាលចិត្តអ្នកដែលបញ្ឆេះការស្អប់ ដុតកំឡោចដោយអាវុធឲ្យគ្រប់គ្នា ពន្លត់អំពើហិង្សាដែលកើតឡើងក្នុងបេះដូងមនុស្សជាតិ និងបំផុសគម្រោងសម្រាប់សន្តិភាពក្នុងសកម្មភាពរបស់អ្នកដែលគ្រប់គ្រងប្រទេសជាតិ។

សម្តេច​ប៉ាប បាន​ធ្វើ​ការទូល​អង្វរ​សុំ​សន្តិភាព​ពីព្រះជាម្ចាស់ ដើម្បីនាំយកនូវទុក្ខសោកទៅឲ្យឆ្ងាយ និងនាំក្តីសង្ឃឹមរបស់មនុស្សមកជំនួសវិញ ។

សម្តេចប៉ាប បានមានបន្ទូលថា មនុស្សជាតិបច្ចុប្បន្នត្រូវការការសម្លឹងមើលដ៏គួរឱ្យស្រឡាញ់ដូច្នេះយើងគួរតែកសាងចិត្តគំនិតលុបបំបាត់ការស្អប ហើយបន្តុះសេចក្តីករុណានិងសេចក្តីស្រលាញ់ ។

សម្តេចប៉ាបមានបន្ទូលថា ចូរ​ហោះ​ទៅ​រក​ជំនួយ​របស់​យើង​នៅ​គ្រា​នេះ​ដែល​រង​ការ​គាប​សង្កត់​ដោយ​អយុត្តិធម៌ និង​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម ហើយសូមជូតទឹកភ្នែកចេញពីមុខទុក្ខវេទនារបស់អ្នកដែលកាន់ទុក្ខចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ដាស់យើងពីភាពល្ងង់ខ្លៅដែលបានធ្វើឱ្យផ្លូវរបស់យើងងងឹត ហើយដកបេះដូងរបស់យើងចេញពីអាវុធនៃអំពើហិង្សា ហើយបង្កាត់ចិត្តករុណា និង សេចក្តីសណ្តោសនិងសេចក្តីស្រលាញ់មកជំនួស ។​

សម្តេចប៉ាប​បាន​អធិស្ឋាន​សុំ​ឲ្យ​មនុស្សជាតិ​អាច​រៀនពី សេចក្តីស្រឡាញ់នៃ​ជីវិត ហើយ​បដិសេធ​សង្គ្រាម ថែទាំ​អ្នក​រងទុក្ខ អ្នក​ក្រ អ្នក​គ្មាន​ទីពឹង អ្នក​ឈឺ និង​អ្នក​រងទុក្ខ ហើយ​ការពារ​ផ្ទះ​រួម​របស់មនុស្សជាតិ៕

Daily Program

Livesteam thumbnail