សម្តេចប៉ាបដាក់សន្ត យ៉ូហាន ហេនរី ញូមែន ជាឧបការីនៃសាកលវិទ្យាល័យកាតូលិកមួយ
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ សម្តេចប៉ាបឡេអូទី១៤ បានប្រកាសថា សន្ត យ៉ូហាន ហេនរី ញូមែន ជាឧបការីនៃសាកលវិទ្យាល័យ Urbaniana ដែលជាសាកលវិទ្យាល័យបណ្តុះបណ្តាលបូជាចារ្យ បងស្រី ហើយនិងគ្រហស្ថដែលមានបំណងឈ្វេងយល់ពីព្រះសហគមន៍កាតូលិក។
ប្រភពដដែលបានបន្តថា ការសម្រេចចិត្តនេះកើតឡើងនៅក្នុងអំឡុងពេលពិធីបុណ្យដែលបានប្រារព្ធឡើងនៅទីលាន សន្តសិលា៕